CamNews

តារា 

Adam Levine បង្ហាញខ្លួនក្នុងរឿង ហូលីវូដ ប្តូរម៉ូតសក់ថ្មី ឡូយអស់ទាស់

Adam Levine បុរសសង្ហារ សិចស៊ី សមាជិកក្រុម Maroon 5 និងជាតារាល្បី ក្នុងកម្មវិធី The Voice ដែលនោះ ថ្មីៗនេះ បានបង្ហាញមុខ ក្នុងភាពយន្ត ហូលីវូដហើយ ក្នុងរឿងដែល មានចំណងជើងថា Begin Again ។



ក្រៅពីរឿងថ្មី ដែល Adam ថតជាលើកដំបូងនេះ បុរសសង្ហារ ម្នាក់នេះ ក៏បានធ្វើអោយ អ្នកគាំទ្រ នឹកស្មានមិន ដល់ផងដែរ ជាមួយនិង ស្ទីលសក់ថ្មី របស់គាត់ ។ កាលពីពេល ចូលរួមកម្មវិធី របស់ NBC នោះ Adam បានកាត់សក់ ម៉ូតថ្មីដ៏ខ្លី ដែលមើលទៅពិត ជាប្លែកខ្លាំងណាស់ ។ បន្ទាប់មក កាលពីម្សិលមិញនេះ Adam Levine កាន់តែធ្វើ អោយទស្សនិកជន ភ្ញាក់ផ្អើលទៀត ដោយលេង ស្ទីលសក់ថ្មី ជាមួយនិង ពណ៌សចែងចាំង ក្បាលតែម្តង ។ ទស្សនិកជន​ និយាយថាសក់នេះ ស្អាត ម្យ៉ាងហើយ ក៏មើលទៅ ប្លែកផងដែរ តែយ៉ាងណាមិញ ក៏មានអ្នកគាំទ្រ ខ្លះមិនពេញចិត្ត និងការដូរ ម៉ូតសក់នេះទេ ។



រឿង Begin Again នឹងដាក់បញ្ចាំង នៅខែ កក្កដា ២០១៤ ខាងមុខនេះ ហើយដោយមាន តារា សំដែងផ្សេងទៀត​ ជាច្រើន ដែលរឿងនេះ នឹងនិយាយអំពី ការផលិតចំរៀង របស់ផលិតករមួយ រូប ៕ 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star singer adam levine movie begin again