ទ័ពអាកាសជប៉ុន ភ្លាមៗនោះបានបញ្ជាឱ្យយន្ដហោះចម្បាំង F-15 របស់ខ្លួន ហោះហើរចេញពី
មូលដ្ឋាន Naha នៅ Okinawa កាលពីកណ្ដាលថ្ងៃត្រង់ ថ្ងៃទី ១១មករា ម្សិលមិញ នៅពេល
យន្ដហោះល្បាតសមុទ្រ Y-12 របស់ចិន បានហោះជិះមកដល់ចំណុច ១០០គីឡូម៉ែត្រ។
ទីភ្នាក់ងារសារព័ត៌មានជប៉ុន កាលពីថ្ងៃទី ១១មករា ម្សិលមិញ បានចេញផ្សាយថា ហោះយន្ដ
ល្បាតសមុទ្ររបស់ចិនមួយគ្រឿង បានបន្ដការហោះហើរមកកាន់ដែនអាកាស របស់ប្រជុំកោះ
Senkaku កាលពីថ្ងៃទី ១១ មករា នេះបើតាមការឱ្យដឹងពី ទីបញ្ជាការកងទ័ពជប៉ុន។
F-15 របស់ជប៉ុន
បន្ទាប់ពីបានឃើញសញ្ញានៃយន្ដហោះល្បាតសមុទ្ររបស់ចិន កំពុងឆ្ពោះមកកាន់ ដែនអាកាស
Senkaku ទ័ពអាកាសជប៉ុន ភ្លាមៗនោះបានបញ្ជាឱ្យយន្ដហោះចម្បាំង F-15 របស់ខ្លួន ហោះ
ហើរពីមូលដ្ឋាន Naha នៅ Okinawa កាលពីកណ្ដាលថ្ងៃត្រង់ ថ្ងៃទី ១១មករា នៅពេលយន្ដ
ហោះល្បាតសមុទ្រ Y-12 របស់ចិន បានហោះជិះមកដល់ចំណុច ១០០គីឡូម៉ែត្ររបស់ប្រជុំកោះ
Senkaku។
ប្រភពពីទីបញ្ជាការកងទ័ពជប៉ុន បន្ដថា យន្ដហោះចិននេះ បានត្រឹមតែហោះហើរ នៅខាងក្រៅ
មិនហ៊ានចូលក្នុងដែនអាកាសរបស់ Senkaku ដូចលើកមុនៗនោះទេ។
Y-12 របស់ចិន
គួររំលឹកថា កាលពីថ្ងៃទី ១០មករា ជប៉ុន បានរកឃើញក្រុមយន្ដហោះចម្បាំង J-7 និង J-10 របស់
ចិនចំនួនប្រហែល ១០គ្រឿង បានហោះហើរមកកាន់តំបន់ Senkaku ប៉ុន្ដែ នៅពេល F-15 របស់
ជប៉ុន បង្ហាញខ្លួន ភ្លាមនោះ យន្ដហោះចម្បាំងចិនក៏បានចាកចេញពីតំបន់នេះ ហើយការប៉ះទង្គិច
ក៏មិនបានកើតឡើងនោះដែរ។
នៅក្នុងថ្ងៃទី ១១ នោះដែរ នាវារបស់ចិន ចំនួន ៤គ្រឿង ក៏ត្រូវបានគេប្រទះឃើញ កំពុងធ្វើសកម្ម
ភាពនៅខាងក្រៅ ជុំវិញកោះ Senkaku នេះបើតាមការឱ្យដឹងពីឆ្មាំសមុទ្រជប៉ុន៕
ដោយ ៖ សីហា
ប្រភព ៖ VE