ប្លែកៗ ៖ ជាការពិតណាស់ ការលើកឡើងដែលថា ឆ្កែកើតបានកូនតោ ស វាមិនមែនជាការ
ពិតនោះទេ តែអ្វីដែលជាការពិតនោះគឺថា មេឆ្កែមួយក្បាលពិតជាបានដើរតួយ៉ាងសំខាន់ក្នុង
ការធ្វើជាម្តាយចិញ្ចឹម ដើម្បីបំបៅដោះដល់កូនតោ ស ដ៏កម្រមួយក្យាលនេះ ស្របពេលដែល
មេរបស់វាពុំមានទឹកដោះគ្រប់គ្រាន់។
គួរបញ្ជាក់ផងដែរថា កូនតោពណ៌ស ដ៏កម្រមួយក្បាលនេះ ទើបតែបានចាប់កំណើតនៅសួន
សត្វ Quanzhou ក្នុងប្រទេសចិន ។ លើសពីនេះទៅទៀត បើយោងតាមសេចក្តីរាយការណ៍
ដែលបានផ្តល់ដោយភ្នាក់ងារសារព័ត៌មានបរទេស Sky បានបន្ថែមថា អ្វីដែលជាភាពអស្ចារ្យ
និងប្លែកនោះគឺ មេតោអាហ្រ្វិកដែលមានសម្បុរ ត្នោត-លឿង បែរជាបានផ្តល់កំណើតកូនតោ
ដែលមានសម្យុរពណ៌ស ដ៏កម្រមួយនេះទៅវិញ។ ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោ
មនេះបន្តិចទៅ ៖
ដោយ ៖ ពិសី
ប្រភព ៖ Sky