ព័ត៌មានកីឡា៖ យោងតាមការចុះផ្សាយរបស់ ការសែត Le Parisien របស់ប្រទេសបារាំងបានឲ្យដឹងថា ក្លឹបមហាសេដ្ឋី Paris Saint-Germain បានមានទំនាក់ទំនងផ្ទេរជើងប្រយុទ្ធ Man United គឺកីឡាករÁngel Di María ខណៈដែលក្រុមនេះ បានទទួលការយល់ព្រម ពី Man United ហើយ គឺតម្លៃ ៤៣ លានផោន។
Paris Saint-Germain បានប្រើពេលទំនាក់ទំនងជាមួយ Man United លើទីផ្សារផ្ទេរជើង ខ្សែប្រយុទ្ធ Ángel Di María ចូលទៅកាន់ក្លឹបរបស់ខ្លូន បន្ទាប់ពីក្រុមបានដឹងថា កីឡករ មិនសូវជាមានទំនាក់ទំនងល្អក្នុងក្រុមនោះទេ។ PSG បានតាមប្រមាញ់ Ángel Di María តាំងតែពីរដូវកាលមុនមកម្ល៉េះ ខណៈដែលកីឡាករ ត្រូវReal madrid ប្រកាសទីផ្សារជាសារធារណៈ ប៉ុន្ដែខណៈពេលនោះ ក្រុមមិនទាន់មានសិទ្ធនឹងទិញកីឡាករថ្មី ហើយម្យ៉ាងវិញទៀត តម្លៃទីផ្សារកីឡាករ ក៏មានភាពខ្ពស់បន្ដិច ហើយក៏ត្រូវ Man United សម្រេច ផ្ទេរបាន ក្នុងតម្លៃ ខ្លួន ៥៩ លានផោន ។
Ángel Di María ក៏ធ្លាប់អះអាថាកីឡាករ ក៏មានបំណងចង់ប្ដូរចូល PSG ផងដែរ ប៉ុន្ដែពេលនោះ ទាស់តែ Man United មានលុយច្រើនជាងហើយ មានឱកាសមុនទៀត។
ប្រភពព័ត៌មានបានបន្ដទៀតថា ស្ថិតក្នុងកំលុងពេលដែល ក្រុម និងកីឡាករនៅមិនទាន់ សម្រេចគ្នានៅឡើយនោះ PSG និងប្រគល់ប្រាក់ចំនួន ៤៣ លានផោន ទៅកាន់ Man United សម្រាប់ការផ្ដល់ដំណឹងយល់ព្រមលក់របស់ Man United ពេលនេះ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ cleansheetsallround