CamNews

តន្រ្តី 

លេចធ្លាយថា ក្រុមតន្រ្តី របស់លោក អ៊ុក ណារីម ស៊ីថ្លៃ ៤ម៉ឺនដុល្លារ ពីមង្គលការ ឧកញ៉ា ទ្រី ភាព

ភ្នំពេញ៖ តារាចម្រៀងជាគូ ប្ដីប្រពន្ធ លោក អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ ដែលតារាទាំងពីរដួងនេះ បានរៀបការយ៉ាងអធឹកអធ័ម ក្រោមវត្តមានថ្នាក់ដឹកនាំប្រទេស និងជាមង្គលការ អ្នកសិល្បៈដែលមានកិត្តិយសបំផុត។ ក្រោយរៀបការ វត្តមានអ្នកទាំងពីរក្នុងសិល្បៈ ហាក់ត្រូវបានកាត់បន្ថយ ស្ទើរតែទាំងស្រុង ដែលទស្សនិកជន មិនសូវឃើញអ្នកទាំងពីរឡើងច្រៀង នៅតាមស្ថានីយ ទូរទស្សន៍ណាមួយ ដូចមុនឡើយ។ ប៉ុន្តែថ្មីៗនេះ ប្រភពមួយបានបង្ហើបថា ក្រុមតន្រ្តីរបស់តារាចម្រៀង អ៊ុក ណារីម ទទួលបានតម្លៃ៤ម៉ឺនដុល្លារ ក្នុងពិធីមង្គលការ លោកឧកញ៉ា ទ្រី ភាព ដែលបានជួលក្រុមតន្រ្តីនេះ ទៅកំដរក្នុងថ្ងៃមង្គលការ។

យ៉ាងណាមិញ ប្រិយមិត្តខ្លះ នឹកស្មានថា អ្នកទាំងពីរបានដកខ្លួន ចេញពីវិស័យសិល្បៈទៅហើយ ព្រោះរកប្រាក់ចំណូលបានតិចតួចណាស់ ខណៈឡើងប៉ុស្តិ៍ម្ដងៗ ទិញតែខោអាវស្លៀកពាក់ និងគ្រឿងតុបតែងកាយ មិនគ្រាន់ផង ។ ចំណែកឯកម្មវិធីថ្នាក់ជាតិវិញ បានត្រឹមតែ ១០ទៅ២០ម៉ឺនរៀលប៉ុណ្ណោះ ជាប្រាក់តិចតួច សមល្មមឲ្យអ្នកទាំងពីរ ដកខ្លួនចេញពីវិស័យនេះ ។

ផ្ទុយទៅវិញ ប្រភពដ៏កក់ក្ដៅ ពីអ្នករៀបក្នុងក្រុមតន្ត្រី អ៊ុក ណារីម បាននិយាយថា លោក អ៊ុក ណារីម ថ្វីត្បិតពុំសូវលេចមុខ លេចមាត់ក្នុងសង្គមសិល្បៈដូចមុន ឬក៏ថតបទចម្រៀងឲ្យផលិតកម្ម ក្រៅស្រុកជាដើម តែលោកបានបើកជាក្រុមតន្ត្រីផ្ទាល់ខ្លួនវិញ ដែលមានសកម្មភាព កាក់កប នឹងកើបលុយរហូត ។ ប្រភពដដែលបានបន្តថា អ្នកសិល្បៈមិនអាចរកស៊ីអ្វីបានល្អ ដូចជំនាញដែលខ្លួនមានឡើយ ធ្លាប់តែរាំច្រៀង ឲ្យទៅលក់ដូរ មិនឈ្នះគេទេ ។ តែបើបើកក្រុមតន្ត្រីបែបនេះ គឺអាចទៅរួច ព្រោះលោកមានជំនាញស្រាប់ មិនពិបាករៀនសូត្រច្រើនឡើយ បទពិសោធន៏ ក៏មានជាង១០ឆ្នាំហើយរឿងអី ធ្វើមិនបាននោះ ។

ប្រភពដ៏កក់ក្ដៅដដែល បានអួតថា គ្រាន់តែមង្គលការអ្នកឧកញ៉ា ទ្រី ភាព លោក អ៊ុក ណារីក ស៊ីថ្លៃជាង ៤ម៉ឺនដុល្លារឯណោះ ដែលអាចនិយាយបានថា ជាក្រុមតន្ត្រីថ្លៃជាងគេក្នុងប្រទេស ព្រោះក្រុមតន្រ្តីនានា មានតារាចម្រៀងល្បីៗ ក៏មិនស៊ីថ្លៃយ៉ាងនេះដែរ ហើយក្នុងក្រុម មានតារាចម្រៀងជើងចាស់ ប្រមាណជា៥ទៅ៦នាក់ប៉ុណ្ណោះ ។ មួយរោងនេះគ្រប់ទឹកតែម្ដង ព្រោះតារាចម្រៀងជើងចាស់ទាំងនោះ ម្នាក់តំលៃជាមធ្យម គឺ៥០០ដុល្លារប៉ុណ្ណោះ ។

លោក អ៊ុក ណារីម មិនទាន់សុំការបំភ្លឺបានទេ ក្នុងពេលនេះថា ក្រុមតន្ត្រីលោក អាចទទួលបានប្រាក់ ដល់ទ៤ម៉ឺននដុល្លារ នឹងប្រាក់លើកទឹកចិត្ត៣០០០ដុល្លារក្រៅឬយ៉ាងណា ខណៈគេហទំព័រកំសាន្ត LookingTODAY រង់ចាំការបំភ្លឺពីថៅកែក្រុមតន្ត្រីរូបនេះក្រោយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh