CamNews

កីឡាអន្តរជាតិ 

David Luiz សុំទោសដល់ប្រិយមិត្ដទាំងអស់ ចំពោះរឿងធ្វើឲ្យ Chelsea ខ្មាស់គេ

ព័ត៌មានកីឡា៖​ ក្រោយពីក្រុម បានផ្ដួល ​Chelsea បានដោយជោគជ័យ ខ្សែការពារ PSG ឈ្មោះថា David Luiz បានសុំការអភ័យទោស ចំពោះប្រិយមិត្ដគាំទ្រ​ Cheslsea ដែលក្រុម របស់ខ្លួនបានសម្រេចជោគ​វាសនា​​បើកទ្វារចេញពី Champions League យ៉ាងស្រឡះ។ 

David Luiz ដែលមានប្រវត្ដិជាខ្សែការពារ Chelsea ហើយក្រុមបានសម្រេចចិត្ដ ផ្ទេរចេញកាលពីពាក់​កណ្ដាល​ឆ្នាំ ២០១៤ ក្នុងតម្លៃខ្លួនត្រឹមតែ ៥០ លានផោន ទៅឲ្យក្រុម PSG ធ្លាប់បានទម្លាយអារម្មណ៍ប្រាប់អ្នកកាសែតរួចម្ដងហើយថា សម្រាប់អ្នកដ៏ទៃ Mourinho គឺជាអស្ចារ្យ តែសម្រាប់គាត់គឺមិនដូច្នោះទេ។ 

David Luiz បានរកពិន្ទុជូនក្រុមបានមួយគ្រាប់ នៅនាទីទី ៨៦ ក្រោយពីក្រុមត្រូវរបេះកីឡាករ ខ្សែប្រយុទ្ធដ៏​ឆ្នើម គឺកីឡាករ Zlatan Ibrahimovic ។ 

ជាការសម្ដែងនៅការសុំទោស និង រីករាយសម្រាប់លទ្ធផលផងដែរនេាះ David Luiz បាននិយាយប្រាប់អ្នក​ការសែតថា គាត់សុំទោសដែលធ្វើឲ្យ Chelsea ដើរចេញពី Champions League ហើយសំណាង ១ គ្រាប់​ដែលគាត់រកបាន នោះគឺ គាត់ក៏មិនចង់ដែរ តែធ្វើយ៉ាងម៉េច បើគាត់មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួន​ឯងបាន​ហើយក៏ជ្រុលជើង សម្រេចតែម្ដងទៅ។ តាមពិតទៅគាត់ គោរពនិង ស្រលាញ់ Chelsea ជាខ្លាំង​​ហើយក៏មិនចង់ ធ្វើដូច្នោះដែរ ប៉ុន្ដែជាចុងក្រោយ គាត់សុំការអភ័យទោស ពីមិត្ដសំណាក់អ្នកគាំទ្រ ព្រមទាំងថ្នាក់ដឹកនាំផងចុះ ។


អាន៖ David Luiz ជាអតីតខ្សែការពារ Chelsea និយាយថា Mourinho គ្មានអ្វីអស្ចារ្យនេាះទេ

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball​ 


Tags: Sport News Chelsea PSG