ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សេចក្តីថ្លែងការណ៍ ពីរដ្ឋាភិបាល ប្រទេសកូរ៉េខាងត្បូង ទំព័រសារព័ត៌មាននាំមុខ ស៊ីអិនអិន កាលពីយប់មិញ យប់ថ្ងៃទី ១៧ វេលាម៉ោង ប្រមាណ ជាង ១១ និង ៥៥ នាទី បានចេញផ្សាយ អត្ថបទសារព័ត៌មានអោយដឹងថា មកទល់នឹងពេល បច្ចុប្បន្នភាពនេះ ជនរងគ្រោះ ដែលបានស្លាប់ បានកើនឡើង យ៉ាងហោចណាស់ ២០នាក់ហើយខណៈច្រើន ជាង ២៧៥ នាក់ទៀត នៅបន្តបាត់ខ្លួននៅឡើយ ក្នុងហេតុការណ៍ ក្រឡាប់ លិចនាវាដឹកសិស្ស នៅឯប្រទេស កូរ៉េខាងត្បូង ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មានបន្តអោយដឹងថា សេចក្តីរាយការណួ ពីកងទ័ពជើងទឹក ប្រទេស កូរ៉េខាងត្បូង បានបញ្ជាក់ថា យន្តហោះ ចំនួន ២៩គ្រឿង និង នាវាជួយសង្គ្រោះចំនួន ១៧១ គ្រឿង បាននឹងកំពុងជួយសង្គ្រោះ និងស្វែងរកជនរងគ្រោះ ក្រុមមនុស្ស ដែលភាគច្រើន ជាសិស្ស សាលាកំពុងតែបាត់ខ្លួននោះ ។
គួររំឭកអោយដឹងថា នាវាដឹកសិស្ស ៣៥០នាក់ បានលិចចូលទៅក្នុង សមុទ្រ បន្ទាប់ពីចាកចេញពី ឆ្នេរ សមុទ្រ Jindo, ដែលស្ថិតនៅ ភាគនិរតី នៃប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃពុធ ទី១៦ ខែ មេសា ឆ្នាំ២០១៤ កន្លងទៅនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន