មានលោកយាយម្នាក់ កាលពីថ្មីៗនេះភ្នែកគាត់ងងឹក មើលអ្វីស្ទើរលែងឃើញទៅហើយ គាត់មានកូនប្រុស៣នាក់ ហើយពួកគេម្នាក់ៗ ចង់បង្ហាញថារូបគេជាកូនល្អជាងគេ ដូចនេះពួកគេក៏ខំរកវិធី ផ្គាប់ផ្គន់ម្តាយរបស់ខ្លួន ដោយទិញជាអំណោយ សំរាប់ថ្ងៃខួបកំណើត ខាងមុខនេះ៖
កូនទី ១ បានទិញផ្ទះវីឡា ដ៏ធំស្កឹមស្កៃ មាន១០បន្ទប់ ព្រមទាំងសម្ភារៈទំនើបៗ អោយម្តាយ ដោយគិតថាម្តាយគេពិតជាពេញចិត្ត ព្រោះមានតែរូបគេទេ ដែលមានលទ្ឋភាពទិញវីឡាដ៏ធំនេះអោយម្តាយ ។
កូនទី ២ បានទិញរថយន្តស៊េរីទំនើបដ៏ថ្មីស្រឡាង មួយអោយម្តាយ ព្រមទាំងជួលតៃកុងឡានម្នាក់ផង ដែរដោយប្រាកដក្នុងចិត្តថា គេនឹងទទួលការសរសើថាជាកូនល្អជាងគេ ។
ដោយឡែកកូនទី ៣ គិតថាគួរតែទិញអ្វី ដែលល្អជាងបងៗរបស់ ខ្លួន ដូច្នេះគេក៏សំរេចចិត្តទិញសត្វសេក មួយដែលត្រូវបានគេបង្ហាត់បង្រៀនយ៉ាងជំនាញ អស់រយៈពេល ១០ឆ្នាំ ហើយចេះនិយាយ អានអក្សរ វាថែមទាំងចេះចាំរាល់ឃ្លា ដែលមានក្នុងគម្ពីធម៌ទាំងមូលផងដែ ។ដោយគេគិតថា ម្តាយគេពិតជាបាត់អផ្សុក ព្រមទាំងពេញចិត្តសត្វសេកមួយនេះ ។
ក្រោយថ្ងៃខួបកំណើតលោកយាយ ក៏ហៅកូនទាំងបី មក ហើយនិយាយទៅកាន់កូនទី ១ ថា"កូនម្តាយ ផ្ទះដែលកូនបានទិញ ពិតជាស្អាតមែន ប៉ុន្តែវាធំពេកសំរាប់ម្តាយ គឺម្តាយរស់នៅតែបន្ទប់ ១ វាគ្រប់គ្រាន់ហើយ ផ្ទះនេះវាធំពេក ពិបាកណាស់សំរាប់ម្តាយ ក្នុងការថែរក្សា ជូតសំអាត។ ម្តាយមិនត្រូវការផ្ទះនេះទេ ប៉ុន្តែម្តាយអគុណកូនច្រើនហើយ"។ បន្ទាប់មកគាត់ បាននិយាយទៅកាន់កូនទី ២"កូនម្តាយ ឡានកូនទិញមក វាស្អាតមែន ហើយថែមទាំងមានឩបករណ៍អ្វីៗ សព្វបែបយ៉ាង និងទំនើប ប៉ុន្តែម៉ែមិនចេះ បើកឡានទេ ហើយក៏មិនចូលចិត្តមានតៃកុនឡានដែរ អញ្ចឹងកូនយកឡាននេះអោយអ្នកលក់វិញទៅ"។ ចុងក្រោយគាត់និយាយទៅកាន់កូនទី ៣"កូនពៅ ម្តាយអរគុណកូនខ្លាំងណាស់ សំរាប់កាដូរដែលកូនអោយម៉ែ ម៉ែពេញចិត្តណាស់ មាន់នេះវាតូចមែន តែមានរសជាតិឆ្ងាញ់!"៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke