CamNews

តារា 

នាង kim បានយំខ្សឹកខ្សួលនៅឯអាកាសយានដ្ឋាន

តារាសម្តែងស្រីជនជាតិអាមេរិក គឺនាង Kim Kardashian : ហឹបដាក់ឥវ៉ាន់របស់ខ្ញុំ
មិនត្រូវបាន
ក្រុមហ៊ុនអាកាសចរណ៏អង់គ្លេសរឹបអូសទេ តែពូកគេត្រូវដោះស្រាយវា
យ៉ាងដូចម្តេច?

                                     នាង Kim Kardashian ជាមួយនិងវ៉ាលីរបស់នាង
នាងបញ្ជាក់យ៉ាងច្បាស់ថា នាងបានបាត់វត្ថុមានតំលៃមួយចំនួនដែលមាននៅក្នុងវ៉ាលី ហើយនាង
បានជេរប្រទិចផ្តាសាដល់បុគ្គលិកក្រុមហ៊ុនដែលបានយកវាពីវ៉ាលីរបស់នាង។ ខ្ញុំពិតជាមានការខក
ចិត្តយ៉ាងខ្លាំងជាមួយនិងបុគ្កលិកក្រុមហ៊ុន ដែលបានបើកវ៉ាលីរបស់ខ្ញុំហើយយកវត្ថុមានតំលៃមួយ
ចំនួន។ វត្ថុខ្លះវាជាវត្ថុអនុស្សាវរីយ៏ ដែលគ្មានអ្វីអាចជំនួសបាន នាងបាននិយាយខណៈពេលដែល
នាងយំខ្សឹកខ្សួល។ ក្រោយមកនាងបានផ្ញើសារទៅក្រុមហ៊ុន៖ វាជារឿងដ៏អាម៉ាស់របស់ក្រុមហ៊ុន
ផ្ទាល់។ តើនិងមានរឿងអ្វីកើតឡើង ប្រសិនបើអ្នកភ្លេចចាក់សោវ៉ាលី អ្នកនិងប្រញាប់ប្រញាល់ត្រ
លប់មកមើលថាតើមានបាត់អ្វី ឬក៏អត់? ខណៈដែលសន្តិសុខនៅទីនេះ មិនគួរអោយទុកចិត្ត នាង
បានបន្ថែម។​ ហើយក៏គ្មានការឆ្លើយតបពីសំណាក់ក្រុមហ៊ុនអាកាសចរណ៏ទាក់ទងនិងបញ្ហានេះ។
លើសពីនេះទៅទៀត នាងបាននិយាយរាងឡូឡាបន្តិច សំរាប់ការបាត់បង់រូបថតរបស់នាង​ ដែល
នាងបានថតជាមួយ Kanye West ដែលទើបតែមានចំនងទាក់ទងនាពេលថ្មីៗនេះ។ ជាការពិត
រូបថតនេះនាងបានថត ទើបតែពីរបីថ្ងៃមុននេះ ខណៈពេលដែលពួកគេបានរីករាយនិងពេលវេលា
នៅឯ Cannes ប្រទេសបារាំង ៕

ដោយ ៖ ចាន់ណា
ប្រភព ៖ aceshowbiz


Tags: star entertainment