ព័ត៌មានកីឡា៖ កីឡាករ Diego Costa បានបន្ដើតមុខមាត់ក្រុមរបស់ខ្លួនចាប់ផ្ដើមត្រឹមមួយនាទីដំបូង នៃការប្រកួត។
ក្នុងទិដ្ឋភាពជម្លោះគ្នារវាង Chelsea នឹង Everton ធ្វើឲ្យទស្សនិកជនរំភើបស្ទើតែស្មានមិនដល់ តួយ៉ាងដូចជាការស៊ុតបាល់បញ្ចូលទីរបស់ កីឡាករ Diego Costa ដែលជាកីឡាករឆ្នើមរបស់ Chelsea ចំនួន ២គ្រាប់ឲ្យក្រុមរបស់ខ្លូននៅនាទីទី ១ និង ៩០។ ចំណែក កីឡាករ Ivanovic នៅនាទីទី ៣ កីឡាករ Coleman នាទីទី ៦៧ កីឡាករ Matic ៧៤ ហើយចុងក្រោយកីឡាករ Ramires នៅនាទីទី ៧៧។ ក្រុម Everton វិញក៏បានបង្កើតពិន្ទុ ក្នុងនាទីទី ៤៥ ដោយកីឡាករ Mirallas នាទីទី ៦៩ ដោយកីឡាករ Naismith និង ចុងក្រោយដោយកីឡករ Eto នៅនាទីទី ៧៦។ លទិ្ធផលនៃការប្រកួត Chelsea យកជ័យជំនះ ៦ ទល់នឹង ៣ ។
សម្រាប់ភ្លើងសង្គ្រាម រវាង Chelsea នឹង Everton ត្រូវបានអ្នកវិភាគយល់ថា ជ័យជំនះស្ទើតែត្រូវបានធ្លាក់ទៅលើ Chelsea ទាំងស្រុងទៅហើយ ពីព្រោះហេតុផល ការវាយសម្រុករបស់ Chelsea ត្រូវទទួលបានជោគជ័យ ត្រឹមមួយនាទីដំបូងដែលក្រុមទាំងពីចាប់ផ្ដើម។ ថ្វីត្បិតឥទ្ធិពលរបស់ Chelsea កំពុងតែមានភាពក្អេងក្អាងមែន ប៉ុន្ដែ Everton មិនបានតក់ស្លុតនឹងការវាយប្រហានេះឡើយ គឺក្រុមនៅតែពួតដៃគ្នាខិតខំស្វែងរកពិន្ទុជួនក្រុមឲ្យទាល់តែបាន ទោះបីលទ្ធិផលល្អមិនបានកើតឡើងក្នុងក្រុមក៏ដោយ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី