ព័ត៌មានអន្តរជាតិ ៖ ថ្ងៃពុធនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ប៉ុន្មានម៉ោងមុននេះបន្តិចឲ្យដឹងថា ក្រសួងការពារជាតិ កូរ៉េខាងត្បូង នៅថ្ងៃពុធនេះ ធ្វើសេចក្តីប្រកាស អោយដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាហើយ ក្នុងការដាក់ពង្រាយប្រព័ន្ធ ប្រឆាំងម៉ីស៊ីល ដែលគេអោយឈ្មោះថា Terminal High Altitude Area Defense (THAAD) ។
គួរបញ្ជាក់ថា ប្រភពសារព័ត៌មានដដែលបន្តបន្ថែមទៀតអោយដឹងថាកិច្ចព្រមព្រៀងដាក់ពង្រាយប្រព័ន្ធ ប្រឆាំងម៉ីស៊ីល Terminal High Altitude Area Defense (THAAD) នឹងត្រូវដាក់ពង្រាយនៅតាមភាគខាងត្បូងឆៀងខាងកើតប្រទេសកូរ៉េខាងត្បូង ចំពេលដែលមានការប្រឆាំងជាដាច់ខាត ពីប្រទេស កូរ៉េ ខាងត្បូង ថាខ្លួនគម្រាមវាយប្រហារជាក់ស្តែង បើសិនកូរ៉េខាងត្បូង -អាមេរិក ដាក់ពង្រាយពិតប្រាកដ មែននោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ