ព័ត៌មានកីឡា៖ សេចក្ដីរាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង ដែលគេហទំព័របានចុះផ្សាយ អំពីពាក្យសម្ដីរបស់ខ្សែប្រយុទ្ធក្លឹប Real Madrid គឺកីឡាករ Cristiano Ronaldo បានប្រាប់ទៅដល់ អ្នកសារព័ត៌មាន ដោយលាតត្រដាងពីអាថ៌កំបាំងនៃភាពភ័យខ្លាចបំផុត របស់កីឡាករ ក្នុងឆាកជីវិតរស់នៅបច្ចុប្បន្ន។
កីឡាករ Cristiano Ronaldo បានថ្លែងទៅកាន់អ្នកការសែតថា ក្នុងឆាកជីវិតរបស់គាត់ គឺមានរឿងមួយដែលធ្វើឲ្យគាត់ខ្លាចខ្លាំងបំផុត ក្នុងពេលនេះ គឺ គាត់ខ្លាចតែស្លាប់ទាំងនៅក្មេង គាត់មិនចង់ស្លាប់ទាំងនៅក្មេងនោះ ទេ ព្រោះគាត់នៅតែបន្ដធ្វើរឿងល្អៗជាច្រើនទៀត សម្រាប់មនុស្សជំុំវិញខ្លួនគាត់ មានគ្រួសារ មិត្ដភក្ដិ អ្នកគាំទ្រ ព្រមទាំងការងាររបស់គាត់។ ប្រភពបានបន្ដទៀតថា ពេលវេលាដែលគាត់ ចង់ស្លាប់គឺ យ៉ាងហោចណាស់ ក៏មានអាយុ ៨០ ទៅ ៩០ ឆ្នាំដែរ ហើយគោលដៅរបស់គាត់ គឺចង់រក្សាសមត្ថភាពទម្រង់លេង នៅតែល្អជារៀងរហូត នេះជាក្ដីសង្ឃឹមដ៏មុតមាំ របស់គាត់។
Ronaldo កាលពីម្សិលម្ង៉ៃ ទើបតែរបូតឱកាសជាម្ចាស់ពានរង្វាន់ កីឡាករជើងឯងប្រចាំនៅ អឺរ៉ុប ខណៈដែលធ្លាក់ទៅលើកីឡាករ ខ្សែប្រយុទ្ធក្លឹប Barcelona គឺកីឡាករ Lionel Massi ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball