ព័ត៌មានកីឡា៖ យោងតាមការចុះផ្សាយរបស់គេទំព័រ express បានបង្ហាញឲ្យដឹងថា ក្លឹប Chelsea បានត្រៀមលុយជាស្រេចដល់ទៅ ៣៣ លានផោន សម្រាប់ដេញថ្លៃយកកីឡាករ ខ្សែការពារ របស់ក្លឹប PSG ក្នុងរដូវកាលផ្ទេរកីឡាករខាងមុខនេះ ។
ខ្សែការពារ វ័យក្មេង របស់ក្លឹប PSG ឈ្មោះថា Marquinhos បានក្លាយជាមុខសញ្ញាយ៉ាងសំខាន់របស់ក្លឹបតោខៀវ Chelsea ក្នុងរដូវកាលខាងមុខ បន្ទាប់ពីបរាជ័យ តាមទិញកីឡាករ Everton ឈ្មោះថា John Stonesកាលពីរដូវកាលមុន។ ប្រភពដដែលបានបន្ដទៀតថា ថ្វីត្បិតការដេញថ្លៃនេះ មិនទាន់បានបង្ហាញជា រូបរាងក៏ពិតមែន ប៉ុន្ដែការឆ្លើយតប របស់ថ្នាកដឹកនាំក្លឹប PGS លោក Nasser Al-Khelaifi បានបោះពាក្យមកមុនហើយ ថាមិនព្រមទទួលនោះទេ ។
បើយោងតាមការអះអាងរបស់ ទស្សនាវដ្ដីបារាំង Le10 Sport ចុះផ្សាយថា Chelsea នៅបន្ដមហិច្ឆិតា តាមទិញយកកីឡកររូបនេះ ប៉ុន្ដែរង់ចាំមើលរដូរកាលឈានជើងមកដល់។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ express