តាំងពីប្រពន្ឋស្លាប់ទៅ ពោះម៉ាយស្កុកយកអ្នកបម្រើរបស់ខ្លួនធ្វើជាប្រពន្ឋ ។
ដោយនាងប្រពន្ឋក្មេងចេះ តែកិកកុក ឈឺក្បាល វិលមុខមិនស្រណុកខ្លួន តាចាស់បេះដូងត្រជាក់ ពូកែថ្នមចិត្តអាណិតប្រពន្ឋក្មេង ក៏បានហុចដុល្លា ជាមួយវាចាថ្មមៗទាំងញញឹងថា៖
ប្តី៖ ចាំបងរកអ្នកបម្រើម្នាក់មកជំនួសដៃជើង ។
ប្រពន្ឋ៖ ចាស! រកឥឡូវមក តើគេរហ័សរហួនដែរទេ?
ប្តី៖ ស្អាតណាស់ ហើយរហ័សទៀត ...
ប្រពន្ឋ៖ បើអឹច្ចឹងបងប្រញាប់ ទៅយកគេភ្លាម ...
តាចាស់ស្លៀកពាក់រួចដើរតម្រង់រថយន្ត
ប្តី៖ អឹច្ចឹងបងទៅ ហើយណា?
ប្រពន្ឋ៖ កុំអាលៗ អូនភ្លេចសួរ តើគេនៅប្រុសឬស្រី?
ប្តី៖ គេជាចស្រីក្រមុំ អាយុ ១៩ឆ្នាំ រាងចង្វាមូលណាអូន!
ប្រពន្ឋ៖ ១៩ឆ្នាំ !? ... មិនបាច់ទៅរកអ្នកជំនួសដៃជើងទេបង អូនដូចជាស្រួលខ្លួនវិញហើយ (តែហ៊ានបណ្តោយ តាចាស់ហ្នឹងយកមួយទៀតមិនខាន !!!) ៕
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke