ព័ត៌មានកីឡា៖ លោក Jose Mourinho បានលាន់មាត់ដោយផ្ទាល់ថា នេះគឺជាជោគជ័យលើកទី ១ហើយដែលក្លឹប Chelsea ទទួលបានជោគជ័យ បន្ទាប់ពី ពីរប្រកួតដំបូង ហើយក៏ជាពេលដែល អ្នកទ្រមួយចំនួន ខកចិត្ដផងដែរ ដែលកន្លងមកចង់ឃើញ Chelsea ចាញ់ច្រើនជាងឈ្នះ។
ក្លឹប Chelsea បានផ្ដួលម្ចាស់ផ្ទះកាលពីយប់មិញ ក្នុងលទ្ធផល ពិន្ទុ ៣-២ ដែលធ្វើឲ្យលោក Jose Mourinho មានការអស់សំណើចជាខ្លាំងនឹងលទ្ធផលមួយនេះ ខណៈដែលគាត់ អះអាងថា គាត់មិនចង់ឲ្យមានការបង្ហាញច្រើននោះទេ ហើយក៏ព្យាយាមធ្វើវាឲ្យស្ងប់ស្ងាត់ ផងដែរ ព្រោះគាត់ដឹងថា មានប្រិយមិត្ដជាច្រើនចង់ឃើញលទ្ធផល Chelsea ចាញ់ច្រើនជាងឈ្នះ ហើយយោងតាមលទ្ធផលថ្ងៃ ពិតជាធ្វើឲ្យខកចិត្ដជាមិនខានឡើយ។
Chelsea ចាប់ផ្ដើមបើកទ្វាររដូវកាល ដំបូងមានភាពអន់ខ្សោយទៅហើយ ដោយពីរប្រកួតដំបូងទទួលបានលទ្ធផលស្មើមួយការប្រកួត និង ចាញ់មួយការប្រកួត ហើយនេះ គឺជាជំនួបលើកទី ៣ហើយ ដែលក្លឹបទើបតែអាចទទួលបានជោគជ័យ។ តើ Chelsea នឹងមានសំណាងអាចរក្សាតំណែងជាម្ចាស់ពានរង្វាន់ Premier League បានទេ ក្នុងរដូវកាលនេះ ?
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី