ភ្នំពេញ៖ នេះជាលើកទី១ហើយ ដែលតារាសម្តែង និងជាពិធីការិនី កញ្ញា ពេជ្រ សូលីដា ហៅ ជីជី បានពោលពាក្យថានឹកឪពុកបង្កើត ជាសាធារណៈ នៅលើបញ្ចក់ទូរទស្សន៍ ខណៈដែលពេលវេលា បានកន្លងមកជាច្រើនឆ្នាំ ដោយនាងមិនដែលបានពោលពាក្យ និយាយរំឭកពីឪពុក ម្តងណាឡើយ ។
ពិធីការិនីសម្បូរវោហា កញ្ញា ជីជី កាលពីថ្ងៃទី១៤ ខែធ្នូ នេះ នៅក្នុងកម្មវិធី “A1 ខនសឺត” នាងបាន ពោលពាក្យនិយាយ ដោយបើកចំហរថា "នឹកឪពុកខ្លាំងណាស់" ក្រោយពីតារាចម្រៀង ប្រចាំផលិតកម្ម ថោន លោក ករុណា ពេជ្រ បានឡើងបកស្រាយ បទចម្រៀងមួយបទ មានចំណងជើងថា “តែងសេចក្តីពីពុក” ក្រោយពីបទចម្រៀងនោះ ចប់ភ្លាមពិធីការិនី ក្នុងកម្មវិធីនោះគឺ កញ្ញា ជីជី ក៏បាននិយាយភ្លាម ទាំងសំឡេងអួលដើមកថា “ ឪពុកគ្រប់ៗរូបស្រឡាញ់កូនដូចៗគ្នា ខ្ញុំចង់ប្រាប់ពុកថា ខ្ញុំនឹកគាត់ខ្លាំងណាស់… ” ។
ចាប់តាំងពីតារាស្រី កញ្ញា ជីជី ចូលប្រឡូក ក្នុងវិស័យសិល្បៈ នាងមិនដែលនិយាយអ្វី ទាក់ទងឪពុកនាងឡើយ សូម្បីតែពេលនេះម្តាយនាង បានរៀបការមានស្វាមីថ្មីក៏ដោយ ក៏នាងនិងគ្រួសារ មិនដែលនិយាយបង្ហើបពីឪពុកទេ ។ សម្រាប់ជីវិតឯកជន របស់តារាស្រីរូបនេះ អាចមានបញ្ហា គ្រួសារជាច្រើន ទើបជីវិតគ្រួសារត្រូវ បែកបាក់គ្នាបែបនេះ។ ចំពោះកូនៗក៏មិនដែល និយាយរំឭកអ្វីដែរ ទើបតែពេលនេះ នៅសុខៗ នាងបែរជា នឹកឃើញ និយាយ ពីឪពុកធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រនាងជាច្រើន មានការងឿងឆ្ងល់គ្រប់ៗគ្នាថា បើនាងនឹកឪពុក ចុះហេតុអី មិនទៅសួរសុខទុក្ខគាត់? ចាំបាច់ត្រូវពោលពាក្យ កំសត់បែបនេះ ?

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល