ព័ត៌មានកីឡា៖ ក្លឹប Manchester City ដែលមួយរយៈមុនទទួលការបរាជ័យពីដៃគូររបស់ខ្លួន Arsenale នៅ Wembley ឥលូវបានចុះហត្ថលេខាស្វាគមន៍ យកកីឡាករថ្មីទៀតមកពី Porto ក្នុងតំលៃមួយដែលត្រូវបានគេយល់ថាប្រហែល ៣២ លានផោន
កីឡាករខ្សែការពាររបស់ Porto ឈ្មោះថា Eliaquim Mangala ត្រូវបានទទួលការចាប់អារម្មណ៍ជាខ្លាំងពីក្រុម Manchester City។ ចំពោះសម្ពន្ធភាពក្រុមទាំងពីរ ក៏បានយល់ព្រមគ្នាដើម្បីបង្កើតឡើងនូវកិច្ចសន្យាមួយនេះ ចំណែកឯកីឡាករវ័យ ២៣ ឆ្នាំនេះក៏យលព្រមទាំងស្រុង លើកិច្ចកុងត្រារយៈពេល ៥ឆ្នាំផងដែរ ។
យោងទៅតាមសម្ដីរបស់លោក Manuel Pellegrini ប្រធាន Manchester City បង្ហាញថា សម្រាប់កីឡាករ រូបនេះ គឺមានលក្ខណៈសម្បត្ដិពិសេសច្រើន ដូចជា កាយសម្បត្ដទា ស្មារតី យុទ្ធិសាស្រ្ដ និងភាពវៃឆ្លាត ដែលទាំងអស់នេះគឺជាមូលដ្ខានគ្រឹះ ដើម្បីប្រែក្លាយខ្លួនគាត់ឲ្យទៅជាខ្សែការពារដ៏ល្អបំផុតក្នុង Europe នេះ។ គាត់បានបន្ថែមទៀតថា Eliaquim និងធ្វើឲ្យអំណាចរបស់ Manchester City មានឥទ្ធិពលជាខ្លាំងក្នុងវគ្គ Premier League ខាងមុខនេះ ហើយគាត់ពិតជាស្ញប់ស្ញែងសម្រាប់ការផ្ដល់ឲ្យនេះណាស់។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី