ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធដ៏ឆ្នើមប្រចាំក្រុម Real Madrid ឈ្មោះថា Cristiano Ronaldo បានប្រតិកម្មខឹងយ៉ាងសម្បើម ទៅកាន់គ្រូបង្វឹកថ្មី ដែលបានសម្រេចចិត្ដ ដកអត្ថិភាពនៃការស៊ុតបាល់បញ្ចូលទីមួយគ្រាប់របស់កីឡាករក្នុងខណៈដែលកំពុងហឹ្វកហាត់ ដើម្បីត្រៀមខ្លួប្រកួតជាមួយ Manchester City នៅថ្ងៃសុក្រខាងមុខ។
ស្ថិតក្នុងកំលុងពេលហ្វឹកហាត់ កាលពីថ្ងៃពុធកន្លងទៅ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍International Champions Cup ប៉ះជាមួយ Man City លោក Rafa Benitez ដែលជាត្រូវជាបង្វឹកថ្មីរបស់ ក្លឹប Real Madrid បានសម្រេចចិត្ដដកអត្ថិភាពនៃការស៊ុតបាល់បញ្ចូលទីរបស់ Ronaldo ខណៈដែលពួកគេកំពុងតែមមាញឹកនឹងការហ្វឹកហាត់។ ជាមួយនឹងការបញ្ជាបាល់យ៉ាងស្អិតរមួត តម្រង់ទិសបញ្ចូលសំណាញ់ ទី ប៉ុន្ដែត្រូវ លោក Rafa Benitez ហាមមិនឲ្យស៊ុតបញ្ចូលទីទៅវិញ ។
សេចក្ដីសម្រេចចិត្ដរបស់ លោក Rafa Benitez ធ្វើឲ្យកីឡាករទទួចថា គាត់ចូលចិត្ដធ្វើរឿងដែលប្រឆាំងនឹង កីឡាករ ។
Ronaldo បានអះអាងថា ក្នុងកំលុងស្ថានភាពបែបនោះ គាត់គឺពិតណាស់ត្រូវស៊ុតបាល់បញ្ចូលទី ប៉ុន្ដែបែជាសម្រេចចិត្ដចឹងទៅ វិញ ។