CamNews

កំសាន្ត 

អ្នកចូលទស្សនាព្រឹត្តិការណ៍ «Seoul Motor Show 2015 » លង់នឹងសម្រស់ ​នាង Han Ga Eun

កូរ៉េ៖ តារាចម្រៀង និងតារាម៉ូដែលកំពូល របស់កូរ៉េខាងត្បូងនាង Han Ga Eun បានបង្អួតសម្រស់ ដ៏ស្រស់ស្អាត ក្នុងព្រឹត្តិការណ៍ «Seoul Motor Show 2015» នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។ វត្តមាននាងធ្វើឲ្យទស្សនិកជន និងអ្នកចូលរួមក្នុង កម្មវិធីមានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះរូបនាង រហូតអ្នកខ្លះមើលមិនដាក់ភ្នែក ព្រោះលង់នឹងសម្រស់របស់នាង គយគន់មិនជិនណាយ ។ នេះបើតាមចេញផ្សាយ ពីគេហទំព័រកម្សាន្ត កាលពីថ្ងទី១៨ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅ ។

អ្នកចូលទស្សនាបានចោមរោមថតរូបភាព ជាពិសេសរូបថតចំនួន ១១៥ សន្លឹករបស់នាង Han Ga Eun ត្រូវបានដាក់ បង្ហាញតាមប្រព័ន្ធ Online ធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែរូបភាពទាំងនេះ ទទួលបានការលេចធ្លោ ជាមួយរ៉ូបពណ៌ទឹកប្រាក់ ស៊ីសាច់សខ្ចីរបស់នាង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh