ព័ត៌មានកីឡា៖ គណៈគ្រប់គ្រងក្រុម Chelsea បានសម្រេចចិត្ដបន្ដកិច្ចកុងត្រាថ្មីដល់ខ្សែបម្រើកណ្ដាលដ៏ឆ្នើមរបស់របស់ខ្លួន រហូតដល់ទៅ ៥ ឆ្នាំកន្លះ បន្ដទៀត ខណៈដែលកីឡាករគឺជាផ្នែកមួយយ៉ាងសំខាន់ ដែលជួយឲ្យក្រុម បច្ចុប្បន្ន កំពុងតែមានអំណាច ក្នុងរដូវកាល Premier League ។
កីឡាករ Eden Hazard វ័យ ២៤ ឆ្នាំ ដែលបានផ្ទេរមកកាន់ Chelsea តាំងពីឆ្នាំ ២០១២ ក្នុងតម្លៃខ្លួន ៣២ លានផោន រហូតមកទល់ពេលនេះ ស្ទើតែផុតកិច្ចកុងត្រាទៅហើយ ដូច្នេះ ក្រុមក៏សម្រេចចិត្ដ បង្កើតកិច្ចកុងត្រាថ្មីមួយទៀត ដែលមានរយៈពេលរហូត ៥ ឆ្នាំកន្លះ ។
កីឡាករ Eden Hazard ចូលមកកាន់ទឹកដី Chelsea អស់រយៈពេលជាង ៤ ឆ្នាំនេះ បានបង្កើតស្នាដៃជូនក្រុម ដោយរកបានគ្រាប់បាល់បានចំនួន ៣២ គ្រាប់ ក្នុងការប្រកួត ៩៤ ដង ។
ដោយការបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់ លោក Mourinho បានមានប្រសាសន៍ថា Eden Hazard បានត្រៀមខ្លួនធ្វើជាកីឡាករដ៏ឆ្នើមបំផុតសម្រាប់ Chelsea ហើយក៏ជាកីឡាករដែលមានសមត្ថភាពទាំងវ័យក្មេង។
ចំណែកកីឡាករ ក៏មានអារម្មណ៍រំភើបនឹងការផ្ដល់ឲ្យរបស់ក្រុម ផងដែរ ដែលបច្ចុប្បន្ន កីឡាករកំពុងតែកើនប្រជាប្រិយភាពខ្ពស់ ពីអ្នកគាំទ្រជុំវិញក្លឹប ។ ហើយម្យ៉ាងទៀតសោត ថ្នាក់ដឹកនាំ ក៏តែងតែ យកចិត្ដទុកដាក់ ខ្វាយខ្វល់ មកលើរូបគាត់ ខ្លាំងទៀតផង ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី