ភ្នំពេញៈ ក្រោយពីគេហទំព័រ LookingTODAY បានចេញផ្សាយអត្ថបទមួយ មានចំណងជើងថា
“ ភិន សុដាលីស មិនចង់រំឭកពីរឿងផ្តាច់ពាក្យ ជាមួយអតីតគូដណ្តឹង ” ចេញផ្សាយ កាលពីថ្ងៃទី
២៦ ខែកញ្ញា កន្លងទៅនេះ ស្រាប់តែ គូដណ្តឹងរបស់ ភិន សុដាលីស លោក ប៉ែន តុលា បានចេញ
មុខបកស្រាយទទួលស្គាល់កំហុស និងបង្ហាញសញ្ញាចង់ត្រូវរ៉ូវគ្នាវិញ ជាមួយអតីតគូដណ្តឹងវ័យ
ក្មេង ដែលលោកគិតថា គ្រាន់តែមានជម្លោះប្រកាន់ពាក្យសម្ដីគ្នាបន្តិចបន្ទួច មិនគួរត្រូវឃ្លាតឆ្ងាយ
ពីគូដណ្ដឹង ធ្លាប់សាងអនុស្សាវរីយ៍រាប់មិនអស់ជាមួយគ្នាបែបនេះទេ ។
តារាសម្តែងបុរសរូបសង្ហាមាឌធំ លោក ប៉ែន តុលា បានចេញមុខប្រាប់ LookingTODAY នៅថ្ងៃទី
២៧ ខែកញ្ញា ឆ្នាំ២០១៣នេះថា លោកទទួលស្គាល់កំហុស គ្រប់បែបយ៉ាង ដែលកើតឡើងកន្លងមក
រហូតធ្វើឲ្យចំណងស្នេហ៍របស់លោក ឈានដល់ការបែកបាក់គ្នា និងដល់ថ្នាក់ត្រូវផ្តាច់ពាក្យជាមួយ
គ្នា មិនបានគិតមុខគិតក្រោយ ។ ពេលនេះធ្វើឲ្យលោកមានអារម្មណ៍ស្តាយក្រោយ ចង់ធ្វើគ្រប់យ៉ាង
ប៉ះប៉ូវជូសជុលកំហុសឆ្គង និងចង់បង្ហាញក្ដីស្នេហ៍ថា នៅអាល័យ ចំពោះបណ្ដូលចិត្តគូដណ្ដឹង មិន
អាចបំភ្លេចចំណងស្នេហ៍មួយនេះងាយៗបានឡើយ ។
តារាសម្តែង និងជាតារាបង្ហាញម៉ូដ ប្រចាំក្រុម Sun Super Model លោក ប៉ែន តុលា បានប្រាប់ឲ្យដឹង
ថា “បញ្ហាគ្រប់យ៉ាង ដែលកើតឡើង ធ្វើឲ្យខ្ញុំ និង ដាលីស មានភាពរកាំរកូស ឈ្លោះប្រកែកគ្នា ដល់
ថ្នាក់មានបញ្ហាធំដុំបែបនេះ ដោយសារតែមានចរិតឆេវឆាវ ខឹងច្រឡោត យកកំហឹងទល់នឹងកំហល់
មិនបានគិតមុខគិតក្រោយ ។ ខ្ញុំទទួលស្គាល់កំហុសគ្រប់បែបយ៉ាង ធ្វើឲ្យយ៉ាងណាឲ្យតែទំនាក់ទំនង
រវាងខ្ញុំ និងអូនដាលីសវិលមកចាប់ផ្តើមជាមួយគ្នាជាថ្មីម្តងទៀត ព្រោះថាបញ្ហារបស់ពួកខ្ញុំ កើតឡើង
ពីបញ្ហាតិចតួចទេ ពោលគឺប្រកាន់ចរិតរឹងរួសរៀងៗខ្លួន។ ម្យ៉ាងទៀតពួកខ្ញុំនៅក្មេង មិនចេះគិតវែង
ឆ្ងាយ ក៏បញ្ចេញកំហឹងដាក់គ្នា ធ្វើឲ្យមាន រឿងវែងឆ្ងាយបែបនេះទៅ... ” ។
ដោយឡែក ម្ចាស់ផលិតកម្ម មហាហង្ស និងជាឪពុកបង្កើតកញ្ញា ភិន សុដាលីស លោក អ៊ិន សុភិន
បានប្រាប់ LookingTODAY ឲ្យដឹងថា លោកមានការសោកស្តាយ ដែលកូនស្រីរបស់លោក និងគូ
ដណ្តឹងត្រូវជាកូនធម៌របស់លោក មានបញ្ហានឹងគ្នា ខណៈដែលលោកបានដឹងពីជម្លោះយូរមកហើយ
តែមិនមានសិទ្ធអ្វីបង្ខំកូនឲ្យបែក ឬបង្ខំឲ្យជួបនោះទេ ពោលគឺនៅលើកូនៗជាអ្នកសម្រេចចិត្ត ទាំង
អស់គ្នា។ តែគ្មានឪពុកម្ដាយឯណា ចង់ឲ្យកូនបែកគ្នានោះទេ គឺក៏ចង់ឲ្យកូនទាំងពីរនាក់ត្រូវគ្នាវិញ ។
រូបលោក ក៏ដូចជាឪពុកម្តាយរបស់ តុលា ក៏សប្បាយចិត្ត លោកមិនមានការខឹងសម្បារអនាគតកូន
ប្រសាររូបនេះដែរ។ លោកថា “ធម្មតាចាស់ទុំទាំងសងខាង មិនថាខ្ញុំ និងឪពុកម្តាយរបស់តុលាទេ
មានអារម្មណ៍មិនសប្បាយ ចិត្ត ពេលមានបញ្ហាបែបនេះ ហើយ ពេលនេះមានតែរង់ចាំមើល គេទាំង
ពីរនាក់ ជួបនិយាយគ្នាដោះស្រាយបញ្ហាមួយវគ្គសិន ហើយខ្ញុំ គិតថាបើសិនជាពួកគេម្នាក់ៗចេះ អត់
ឱនព្រមនិយាយគ្នា វែកញែករកខុសត្រូវ អាចធ្វើឲ្យពួកគេទាំងពីរនាក់ វិលមកចាប់ផ្តើមជាមួយគ្នាឡើង
វិញ ហើយខ្ញុំក៏រីករាយពេញចិត្ត មិនចាប់ទោសអូសដំណើរ កូនម្នាក់ណាដែរ.. ” ។
ជាមួយគ្នានេះដែរ លោក ប៉ែន តុលា ក៏បានព្រលយពាក្យសម្តីថា “ខ្ញុំចង់ជួបគ្នាជាមួយ ដាលីស ដើម្បី
និយាយគ្នា ហើយខ្ញុំសុខចិត្ត ធ្វើគ្រប់យ៉ាងឲ្យតែគូដណ្តឹង និងចំណងស្នេហារបស់ខ្ញុំ ត្រឡប់មកចាប់
ផ្តើមដូចដើមវិញ មិនថាត្រូវធ្វើអ្វី ឬជួបការលំបាកប៉ុណ្ណាខ្លះទេ ខ្ញុំសុខចិត្តតស៊ូជានិច្ច..! ” ៕
អាន៖ មិនទាន់បានមួយសប្តាហ៍ស្រួលបួលផង iPhone 5S Gold ស្រកថ្លៃជិត ៥០០ ដុល្លារ
អាន៖ Justin Bieber ត្រូវពិធីករដោះខ្សែក្រវ៉ាត់វាយ នៅក្នុងកម្មវិធីផ្ទាល់តែម្តង (មានវីដេអូ)
អាន៖ Selena Gomez ឡើងឆាកអត់ស្លៀកខោក្នុង ធ្វើឲ្យអ្នកគាំទ្រចងចាំមិនភ្លេច
អាន៖ Facebook អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការកែសម្រួលកំហុស ក្នុងការសរសេរ ដែលបាន
បង្ហោះរួច បានហើយ (Edit Status)
ព័ត៌មានកំសាន្ត ស្តីពីតារាៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល