ព័ត៌មានកីឡា៖ ក្លឹប Man United កាន់តែមានទំនុកចិត្ដយ៉ាងរឹងមាំក្រោយ ពីលេចឮដំណឹងថា កីឡាករ Pedro ស្នើសុំការអនុញ្ញាត ចាកចេញពីក្លឹប មុនពេលរដូវកាល ទីផ្សារផ្ទេរកីឡាករត្រូវផុត ក្នុងរយៈពេល ៣សប្ដាហ៍។
ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ របស់ក្លឹប Barcelona កីឡាករ Pedro ទំនងជានឹងបញ្ចប់ទីផ្សារផ្ទេរចេញយ៉ាងឆាប់រហ័សក្នុងពេលខាងមុខនេះ ក្រោយពីកីឡាករ បានស្នើរសុំក្លឹបចាកចេញ។ លោក Robert Fernandez គណៈគ្រប់គ្រង ក្លឹប បានប្រាប់ទៅអ្នកការសែតថា Pedro បានស្នើរសុំុំការអនុញ្ញាតចាកចេញពីក្លឹបដែរ ប៉ុន្ដែពួកយើងនៅមិនទាន់ នឹងយល់ព្រមលើតម្លៃខ្លួនរបស់គាត់ដែលតិចជាង ៣០លានយូរ៉ូ សម្រាប់ការចាកចេញនេះ ហើយម្យ៉ាងវិញទៀត ពួកយើងក៏កំពុងតែចរចាគ្នាផងដែរ។
Pedro ត្រូវបានឈរជើងនៅដើមការប្រកួត ក្នុងព្រឹត្ដិការណ៍ Uefa Super Cup កាលពីយប់មិញ ប៉ះជាមួយ Sevilla ខណៈដែលការរំពឹងទុករបស់គាត់សង្ឃឹមថា នឹងបានចូលប្រកួត ព្រោះអវត្ដមាន Neymar ប៉ុន្ដែលទ្ធផល មិនបានដដែល។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ manchestereveningnews