CamNews

តារា 

ខាន់ ជេមស៍ ប្រជែងមិនឈ្នះ ឆាយ វិរៈយុទ្ធ

ភ្នំពេញ៖ បើទោះបីជា អតីតតតារាចម្រៀង ធ្លាប់មានឈ្មោះល្បី លោក  ខាន់ ជេមស៍ បាន
បន្សាត់ខ្លួនហក់ចូល ទៅជ្រក ក្រោមដំបូលទ្រនំផលិតកម្ម ដែលសំបូរទៅដោយតារាចម្រៀង
មានសក្តានុពល សាន់ដេ អស់មួយសន្ទុះធំហើយក៏ពិតមែន ។ ប៉ុន្តែត្រូវបានមជ្ឈដ្ឋានទូទៅ
សង្កេតឃើញថា ជេមស៍ នៅតែមិនទាន់មានបទចម្រៀងណាមួយ ដែលធ្វើឲ្យ ទស្សនិកជន
ដាក់ ការចាប់អារម្មណ៍នៅឡើយទេ ខណៈដែល តារាចម្រៀងចំណូលថ្មីដូចគ្នា លោក ឆាយ
វិរៈយុទ្ធ កំពុងតែមាន  ពន្លឺមកវិញ ខ្លះៗហើយនោះ។

ស្រពេលដែល មិនទាន់អាចស្វែងរកភាពលេចធ្លោបានផងនោះ អតីតតារាចម្រៀងរបស់ផលិត
កម្ម រ៉ុក លោក ខាន់ ជេមស៍ ហាក់ក៏កំពុងតែជូបនូវ រនាំងឧបសគ្គមួយទៀត គឺ ការប្រឈមមុខ
នឹងប្រកួតប្រជែងដណ្ដើមកេរ្តិ៍ឈ្មោះគ្នា ព្រោះថា សព្វថ្ងៃនេះនៅក្នុងផលិតកម្ម សាន់ដេ គឺមាន
តារាចម្រៀងល្បីៗ ជាច្រើន ដូចជា លោក ខេមរៈ សិរីមន្ត កែវ វាសនា អាន គុណកូឡា ប៊ុន
សក្កិ មាស សាលី...ហើយថ្មីៗនេះក៏មានវត្តមានតារាប្រុសចំណូលថ្មីធ្លាប់មាន ប្រជាប្រិយភាព
លោក ឆាយ វិរៈយុទ្ធ ចូលទៅជ្រកក្រោមដំបូលមួយនេះ ផងដែរ។

អតីត តារាចម្រៀងធ្លាប់ឈាន ក្នុងលំដាប់ជួរមុខកាលពី នៅរ៉ុក លោក ខាន់ ជេមស៍ ដែលមហា
ជនធ្លាប់ដាក់ ក្តីរំពឹងទុកថា នឹងអាចឈានឡើង កាន់តំណែង ជាតារាចម្រៀងប្រុសល្បីល្បាញ
មួយរូប ក្រោយពីបានឈានជើងចូល ជាតារា នៅក្នុងដំបូល សាន់ដេ តាមរយៈទឹកដមសំឡេង
នោះ ។ផ្ទុយទៅវិញបែរជា នៅតែមិនទាន់អាចឈោងចាប់ តំណែងជាតារាចម្រៀង ដែលមាន
ឥទ្ធិពល នៅ សាន់ដេ  បានដដែល។

ខុសប្លែកពី លោក ខាន់ ជេមស៍ បើងាកទៅសម្លឹងមើល តារាចម្រៀងប្រុសដែលជាចំណូលថ្មី
ទើបតែហក់ចូលផលិតកម្ម សាន់ ដេ ដូចគ្នាដែរនោះ គឺ លោក ឆាយ វិរៈយុទ្ធ ហាក់កំពុងទទួល
បាន ជោគជ័យជាបណ្តើរៗ តាមរយៈការពេញ ចិត្ត ពេញថ្លើម ពីសំណាក់មហាជន ។ ជាងនេះ
ទៅទៀត សន្ទុះនៃការគាំទ្រពីស្រទាប់យុវវ័យ ហាក់មានឡើងវិញ គួរឲ្យគត់ សម្គាល់។

ទោះបីជាយ៉ាងណាក្តី ទស្សនិកជនគ្រប់មជ្ឈដ្ឋាន នឹងរង់ចាំមើលថា  តើលោក ខាន់ ជេមស៍ នឹង
ទទួលប្រជាប្រិយភាព  ព្រមទាំងកេរ្តិ៍ឈ្មោះ កម្រិតណាមកវិញ ? មួយវិញទៀត តើ ខាន់ ជេមស៍
អាច មានយុទ្ធសាស្រ្តអ្វី ដើម្បីស្តារកេរ្តិ៍ឈ្មោះ និង ការគាំទ្រឲ្យបានមកវិញដូចដើម?

គួរំឭកថា លោក ខាន់ ជេមស៍ តារាចម្រៀងធ្លាប់ទទួលបានភាព លេចធ្លោជាងគេ កាលពីឈរ
ជើងនៅក្នុងផលិតកម្ម រ៉ុក ដោយជេមស៍ ជាតារាមានឈ្មោះបោះសំឡេងនាំមុខគេ ក្នុងចំណោម
តារាប្រុស-ស្រីជាច្រើនឯទៀត។ ប៉ុន្តែខណៈកេរ្តិ៍ឈ្មោះ កំពុងតែមានការគាំទ្រស្ទុះឡើង ក៏ស្រាប់
តែផលិតកម្មរ៉ុក ប្រកាសបិទទ្វារ ផ្អាកការចេញបទចម្រៀង ទើបធ្វើឲ្យកេរ្តិ៍ឈ្មោះ លោក ជេមស៍
ធ្លាក់ចុះទៅវិញ គួរឲ្យស្តាយ ៕

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khan jame entertainment khmer star