បាងកក៖ រថភ្លើងខ្សែ បាងកក-ឈៀងម៉ៃ ជួបឧប្បត្តិហេតុធ្លាក់ផ្លូវ នៅក្នុងខេត្តប្រែ បណ្តាលអ្នក
ធ្វើដំណើរជាង ៣០ នាក់ របួសធ្ងន់ និង ស្រាល។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ពុធទី ១៧ ខែ កក្កដា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា
អាជ្ញាធរខេត្ត ប្រែ ភាគខាងជើងថៃ បានថ្លែងថា នៅវេលាម៉ោង ៤ ទៀបភឺ្លព្រឹកមិញនេះ មានកើត
ឧប្បត្តិហេតុ រថភ្លើងខ្សែ បាងកក-ឈៀងម៉ៃ ធ្លាក់ផ្លូវ នៅក្នុងស្រុក ដែនឆៃ ខេត្ត ប្រែ បណ្តាលឲ្យ
មនុស្សជាង ៣០ នាក់ របួស ក្នុងនោះ មានមនុស្ស៤ នាក់រងរបួសធ្ងន់ ។
អាជ្ញាធរអយស្ម័យានថៃ បានសន្និដ្ឋាន មូលហេតុដែលនាំឲ្យ រថភ្លើងធ្លាក់ផ្លូវនោះ បណ្តាលមកពី
បញ្ហាផ្នែកកង់រថភ្លើង ព្រោះនៅកន្លែងកើតហេតុ គ្មានភ្លៀងធ្លាក់នោះឡើយ ។ បច្ចុប្បន្នផ្លូវរថភ្លើង
ខ្សែបាងកក- ឈៀងម៉ៃ មិនទាន់អាចធ្វើដំណើរ ចរាចរណ៍បានទេ ខណៈដែលក្រុមវិស្វករ ផ្លូវដែក
កំពុង ធ្វើការជួសជុលយ៉ាង ញាប់ដៃញាប់ជើង៕
ដោយ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល