CamNews

តារា 

ទីបំផុត Chelsea សម្រេចចិត្ដ ផ្ទេរ Radamel Falcao ទាំងស្រុង ហើយក្នុងលក្ខខ័ណ្ឌខ្ចីជើង

ព័ត៌មានកីឡា៖​ ម្ចាស់ពានរង្វាន់ Premier League រដូ​វកាលចុងក្រោយ ក្រុម Chelsea បានសម្រេចចិត្ដចុះហត្ថ​លេខា​ផ្ទេរយកកីឡាករ ជម្រើសជាតិ កូឡំប៊ី ដែលទើបតែផុតកិច្ចកុងត្រាថ្មីពី Man United ។​ 

ខ្សែប្រយុទ្ធក្រុម Monaco ឈ្មោះថា Radamel Falcao ដែលទើបតែផុតកិច្ចកុងត្រាថ្មីៗពីក្រុម Man United បានត្រូវសម្រេចចិត្ដដាក់ចុងប៊ិចលើក្រដាសកិច្ចសន្យាជាមួយក្រុម Chelsea ទាំងស្រុងហើយក្នុងលក្ខខ័ណ្ឌខ្ចីជើង​ដដែល។ Radamel Falcao មានទំនាក់ទំនងជាមួយកីឡាករ Chelsea កន្លងមកដែរគឺ Thibaut Courtois, ​Filipe Luis និង Diego Costa ហើយក្នុងកំលុងពេលនៅក្នុង Man United មួយរដូវកាល កីឡាករ មានឱកាសចូលរួមប្រកួតបានត្រឹមតែ ២៩ ដង ហើយអាចស្វែងរកគ្រាប់បាល់បាន​ ៤ គ្រាប់ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី



Tags: Sport News Chelsea Radamel Falcao