សក់ស្ទីល updo គឺជាម៉ូដែលសក់ក្រង បួងទៅលើ បង្ហាញភាពស៊ិចស៊ី របស់ ក និងស្មា របស់ស្ដ្រី ដូច្នេះវាគឺជាម៉ូដសក់ដែលត្រូវបានគេនិយមចូលចិត្តច្រើន ពិសេសគឺនៅពេលចូលរោងការ។
ស្ទីលសក់ updo គឺជាជម្រើសរបស់ក្រុមតារាល្បីៗ នៅពេលពួកគេចូលរួមពិធីធំៗនានា ហើយអ្នកក៏អាចធ្វើម៉ូដសក់នេះសម្រាប់ថ្ងៃជាវេលាល្អរបស់ខ្លួន។ បើទោះជាសក់របស់អ្នក វែង ឬខ្លី អ្នកក៏អាចធ្វើសក់ស្ទីល updo នេះ ប្រកបដោយភាពស្រស់ស្អាត ថ្លៃថ្នូរ។ ម៉ូដសក់ updo បែបទំនើប មិនមានលក្ខណៈស្មុគស្មាញប៉ុន្មាននោះទេ វាតែងត្រូវបានបង្កើតឡើងនៅលើសក់ត្រកួញ ឬក្រងបែបសាមញ្ញ ប៉ុន្ដែស្រស់ស្អាត។ អ្នកក៏អាចសៀតផ្កា ឬបូ ដើម្បីបង្កើនសម្រស់បន្ថែមទៀត។
ស្ទីល updo តែងសមស្របជាមួយនឹងនារីដែលមានសក់វែង ក្រាស ដោយសារតែសក់ស្ដើងនឹងមិនអាចបញ្ចេញផ្នួងសក់បានច្បាស់នោះទេ។ ប្រសិនសក់របស់អ្នកស្ដើង ហើយចង់សាកល្បងម៉ូដែលសក់ updo នោះត្រូវតែអ៊ុតឱ្យរួញបន្ដិច ដើម្បីបង្កើតភាពក្រាសរបស់សក់ ក្រោយមក ធ្វើម៉ូដសក់ updo លក្ខណៈសាមញ្ញ ទើបមានភាពស្រស់ស្អាតជាងស្ទីល updo បែបស្មុគស្មាញ។
ម៉ូដែលសក់ updo នេះ នឹងជួយធ្វើឱ្យរង្វង់មុខមូល ខ្លី របស់អ្នក ក្លាយជារង្វង់មុខដ៏គួរឱ្យស្រឡាញ់ ហើយប្រសិនមុខរបស់អ្នកមិនសូវមានសាច់ ម៉ូដសក់នេះនឹងធ្វើឱ្យមុខរបស់អ្នកកាន់តែលេចឆ្អឹងច្រើន។
ខាងក្រោមនេះគឺជាម៉ូដែលសក់ updo ដ៏ស្រស់ស្អាតដែលអ្នកគួរតែសាកល្បង ៖
ដោយ ៖ តារា
ប្រភព ៖ LD/XX