CamNews

តារា 

ណាហ្គាវើល ម៉ៅតារាល្បី ស្ទើរអស់ក្នុងថ្ងៃឆ្លងឆ្នាំ

ភ្នំពេញ៖ កាលពីថ្ងៃឆ្លងឆ្នាំសាកលកន្លងទៅនេះ វត្តមានតារាល្បីៗនានា ជាច្រើនចេញច្រៀងរាំ រកប្រាក់ក្នុងអបអរសាទរ ឆ្នាំថ្មី២០១៥នេះ ដោយឡែកវត្តមាន តារាចម្រៀង នឹង តារាសម្ដែងល្បីៗលំដាប់ប្រទេសត្រូវបាន គេសង្កេតឃើញថា ទៅផ្ដុំគ្នាទៅ ណាហ្គាវើលច្រើនជាងគេ ។
ក្នុងមានវត្តមាន កំពូលតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត  កំពូលតារាចម្រៀងស្រីបែបយុវវ័យ កញ្ញា មាស សុខសោភា តារាចម្រៀងស្រីសំលេងពិរោះអតមៈ អ្នកនាង ម៉េង កែវ ពេជ្ជតា កំពូលតារាចម្រៀងប្រុសមិនសាបសូន្យ លោក ព្រាប សុវត្តិ តារាចម្រៀងជើងចាស់ អ្នកស្រី ហ៊ឹម ស៊ីវន ។

រីឯតារាសម្ដែងវិញ គេសង្កេតឃើញ រាជនីសម្រស់មិនស្រុកស្រុត អ្នកនាង ចន ច័ន្ទលក្ខិណា តារាសម្ដែងមានជំនួញរាប់ម៊ឺន អ្នកនាង ឈិត សុជាតា តារាសម្ដែងឡើងកូដខ្លាំង កញ្ញា ឌុច លីដា នឹង តារាសម្ដែងម្ចាស់ពាន អប្សរា កញ្ញា អាលីហ្សា រីឯតារាសម្ដែងប្រុសវិញ គេឃើញវត្តមាន តារាសម្ដែងកំលោះសង្ហារ អេឡិច ចាន់ត្រា ដែលជាតារាសិល្បៈ មានហុងស៊ុយបំផុត ។

បើក្រលេកមើលការរៀបចំរបស់ស្ថានីយ៍ទូរទស្សន៍នានា ក៏មិនអន់ដែរតែហាក់ចាញ់ប្រៀប ណាហ្គាវើលត្រង់វត្តមាន តារាល្បីព្រោះ តែតារាល្បីរត់មកណាហ្គាវើល អស់រលីង រីឯការរៀបចំពីមួយឆ្នាំទៅមួយឆ្នាំកាន់តែធំទៅៗ នឹងសប្បាយទ្វេដង ៕

តោះមើលវត្តមាន តារាល្បីៗនៅណាហ្គាវើលបន្តិចមើល៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh