CamNews

តារា 

រតនៈពិសិដ្ឋ បដិសេធគម្រោងរៀបការ ជាមួយតូតា

ភ្នំពេញៈ បន្ទាប់ពីលេចឮព័ត៌មានថា តារាសម្តែងស្រីស៊ិចស៊ី រាងខ្ពស់ស្រឡះសម្បុរស្រអែម
ស្រស់ កញ្ញា តូតា កំពុងតែត្រៀមចូលរោងការ ជាមួយបុរសរូបសង្ហារ វ័យស្របាលគ្នានិងជា
អ្នកសិល្បៈរួមអាជីពគឺលោក រតនៈ ពិសិដ្ឋនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

បើតាមប្រភពពីក្រៅផ្លូវការមួយ បានបង្ហើបប្រាប់ឲ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយនេះ
គេសង្កេតឃើញថា តារាចម្រៀងប្រុសស្រីមួយគូ គឺ កញ្ញា តូតា និង លោក រតនៈ ពិសិដ្ឋ ហាក់ មានភាពសិទ្ធស្នាលផ្អែមជាមួយគ្នាខុសប្លែក ពីលើកមុនប្រៀបដូចជាគូស្នេហ៍នោះ ក៏ស្រប ពេល
លេចឮព័ត៌មានថា ពួកគេបានលួចលាក់មាន ទំនាក់ទំនងស្នេហា ជាមួយគ្នាជាយូរណាស់ មក
ហើយគ្រាន់តែពួកគេលាក់បាំង មិនចង់បើចំហរតែពេលនេះ ស្រាប់តែអ្នកសិល្បៈមួយចំនួន បាន
នាំគ្នានិយាយតៗគ្នាថាតារាមួយគូនេះ កំពុងតែមានគម្រោងរៀបការជាមួយគ្នា ក្នុងរយៈ ពេល
ដ៍ខ្លីខាងមុខនេះៗ។

ពាក់ព័ន្ធនឹងព័ត៌មាននេះដែល ត្រូវបានតារាសម្តែង បុរសរូបសង្ហារសម្បុរស ដែលកន្លងមក ធ្លាប់
បានជំពប់ និងព័ត៌មានថាមានស្នេហាជាមួយ កញ្ញា ឆៃ លីដាឡែន លោក រតនៈ ពិសិដ្ឋ បានប្រាប់
Looking TODAY តាមទូរស័ព្ទថា លោកមិនទាន់មានគម្រោងចូលរោងការ បញ្ចប់ ភាពនៅលីវនៅ
ឡើយទេ ព្រោះថាពេលនេះកំពុងតែមមាញឹក ជាមួយការងារស្ទើរតែគ្មានពេល ទំនេរទាល់តែ
សោះ ហើយម្យ៉ាងទៀតលោកក៏គ្មាន ទំនាក់ទំនងស្នេហា៍ក្រៅឆាក ជាមួយ តូតា ទេ ពោលគឺ
លោកស្រលាញ់រាប់អានគ្នា ប្រៀបដូចជាបងប្អូន និងមិត្តភក្តិរួមអាជីពតែប៉ុណ្ណោះ។

លោក រតនៈ ពិសិដ្ឋ បានប្រាប់ឲ្យដឹងទៀតថា “ ខ្ញុំមិនដែលគិតឬ ក៏មានគម្រោងក្នុងការចូល រោង
ការ ជាមួយ កញ្ញា តូតា ទេ ព្រោះថាពួកខ្ញុំមិនធ្លាប់មានទំនាក់ទំនង ស្នេហាជាមួយគ្នានោះ ទេ
ចំពោះមូលហេតុ ដែលទស្សនិកជនតែងតែ ឃើញពួកខ្ញុំទាំងពីរមានភាពស្និទ្ធស្នាល ជាមួយគ្នា
ដោយសារតែពួកខ្ញុំទាំងពីរនាក់ បានចាប់ដៃគូគ្នាក្នុងការច្រៀង និងសម្តែងដូច្នេះ ហើយបាន
ជាពួកខ្ញុំភាគច្រើនតែងតែមានវត្តមាន នៅជាមួយគ្នា ម្យ៉ាងវិញទៀតម្តាយរបស់ តូតា គាត់ក៏
ស្រលាញ់ចូលចិត្តខ្ញុំ ទើបគាត់ចេះតែបណ្តោយឲ្យពួកខ្ញុំនៅជិតគ្នា ព្រោះតែការទុកចិត្តខ្ញុំ”។

ជាមួយគ្នានោះដែល លោក រតនៈ ពិសិដ្ឋ ក៏បានព្រលយពាក្យលេងបន្លំមែនថា តែប្រសិនបើ ទៅ
ថ្ងៃក្រោយលោក និង តូតា អាចមាននិស្សិយជាគូ និងគ្នានោះ លោកក៏មិនទាន់ដឹងច្បាស់ដែលថា
អាចមានពិធីរៀបមង្គលការ ឬក៏យ៉ាងទេ ត្រូវរង់ចាំមើលពេលវេលា ម្យ៉ាងពេលនេះ លោកក៏មិន
ទាន់រកឃើញម្ចាស់បេះដូង នៅឡើយដែរ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: rottanak piseth entertainment khmer star