ភ្នំពេញ៖ បន្ទាប់ពីមហាសេដ្ឋីសម្បូរទ្រព្យ និងល្បីឈ្មោះក្នុងមុខជំនួញរកស៊ី អ្នកឧកញ៉ា គិត ម៉េង បានរៀបចំពិធីមហាមង្គលការ តាមប្រពៃណីខ្មែរ យ៉ាងឪឡារឹករួចរាល់ហើយនោះ មិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង អ្នកឧកញ៉ា ក៏ប្រញាប់ប្រញាល់ នាំក្រុមគ្រួសារ ទៅដើរកម្សាន្ត នៅក្រៅប្រទេសទៀត ដើម្បីធ្វើឲ្យចំណងស្នេហារបស់អ្នកឧកញ៉ា កាន់តែមានភាពផ្អែមល្ហែម មួយកម្រិតថែមទៀត ។
ជាទូទៅសម្រាប់អ្នកដែល រៀបការរួចថ្មោងថ្មី រមែងតែងតែនាំគ្រួសារ ទៅដើរកម្សន្ត ឬក៏ហៅថាទៅក្រេបច័ន្ទទឹកឃ្មុំ ជាមួយគ្នាដើម្បី សាងអនុស្សាវរីយ៍ ល្អៗផ្អែមល្ហែមជាមួយគ្នា ទុកជាភស្ដុតាងក្ដីស្នេហ៍របស់ពួកគេ។ គ្មានអ្វីចំឡែកនោះទេ ក្រោយពីអ្នកឧកញ៉ារូបសង្ហា គិត ម៉េង បានរៀបការរួច ក៏ប្រញាប់ប្រញាល់ដឹកដៃ ភរិយារូបស្រស់សោភា និងកូនៗ៤នាក់ ចេញទៅដើរកម្សាន្ត នៅក្រៅប្រទេសយ៉ាងមានសុភមង្គល និងក្តីសុខខ្លាំង ដែលធ្វើឲ្យអ្នកដែលបាន ឃើញរូបភាពផ្អែមល្ហែម របស់ក្រុមគ្រួសារលោក ហើយគឺពិតជាមានអារម្មណ៍ ច្រណែនមិនតិចទេ ។
តាមរយៈរូបថតជាច្រើន ដែលអង្គភាពពន្ធដា បានយកមកបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook បានសរបញ្ជាក់ឲ្យឃើញ ពីក្រុមគ្រួសារដ៏មានភាពកក់ក្តៅមួយ រវាង លោក ឧកញ៉ា គិត ម៉េង និងស្រីតូច ចំណាន និងក្រុមគ្រួសារ ដោយមើលទៅ លោកគឺជាឪពុកម្នាក់ ដែលមានពោរពេញទៅដោយភាពកក់ក្តៅ យកចិត្តទុកដាក់ ទៅលើកូនៗសំណព្វចិត្ត មិនចាញ់លោកឪពុកដទៃឡើយ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល