CamNews

តារា 

កុល ដាវី ចង់ដូរ Lexus Lx 470 យក Rang Rover ជិះឲ្យជ្រះចង្រៃ

ភ្នំពេញ៖ បន្ទាប់ពីសម្ថកិច្ច នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានឃាត់រថយន្ត របស់តារា
សម្តែង និងជាពិធីការិនី សម្បូរសាច់ដើម ទ្រូងសិចស៊ីកញ្ញា កុល ដាវី ដោយសារតែស្លាកលេខ
មិនប្រក្រតីនោះមក ស្រាប់តែថ្មីៗនេះត្រូវបាន ម្តាយរបស់តារាសម្តែង ចូលចិត្តសំញែងដើមទ្រូង
ទ្រលុកទ្រលន់រូបនេះ បានចេញមុខអះអាង ថាកូនរបស់អ្នកស្រី កំពុងមានគម្រោង ចង់ដូររថយន្ត
Lexus Lx 470 នេះចេញ យក Rang Rover វិញ ដើម្បីឲ្យជ្រះចង្រៃ ។

ពាក់ព័ន្ធនឹងការឃាត់ រថយន្តរបស់តារាសម្តែង សម្បូររឿងអាស្រូវកញ្ញា កុល ដាវី កាលពីថ្ងៃទី១៨
ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅ ដែលសមត្ថកិច្ចនៅខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់រថយន្តរបស់
នាង នៅពេលនាងជិះរថយន្តម៉ាក Lexus Lx 470 ទៅធ្វើសំបុត្រកំណើត នៅសង្កាត់កាកាប ហើយ
សមត្ថកិច្ច មានការសង្ស័យ ទៅលើស្លាកលេខ រថយន្តរបស់នាងថា មានភាពមិនប្រក្រតី ទើបឃាត់
ទុកមួយរយៈពេល ដើម្បីធ្វើការស៊ើបអង្កេត។

មកដល់ពេលនេះសមត្ថកិច្ច បានប្រគល់រថយន្តទៅ ឲ្យស្រីស្រស់សម្ដីផ្អែម កុល ដាវី វិញហើយ
បន្ទាប់ពីបានធ្វើការស៊ើបអង្កេត យ៉ាងល្អិតល្អន់ឃើញថា រថយន្តរបស់នាងមិន ជាប់ពាក់ព័ន្ធរឿង
អ្វីមួយនោះទេ ។ ដោយឡែកនៅពេលតារា សម្តែងសម្បូរមន្តស្នេហ៍កញ្ញា កុល ដាវី បានទៅយក
រថយន្ត ត្រឡប់មកផ្ទះវិញមិនបានប៉ុន្មានផង ម្តាយរបស់នាង ក៏បានបង្ហើបប្រាប់គេហទំព័រ Looking
TODAY ថា ដាវីបានទៅយក រថយន្តពីសមត្ថកិច្ចវិញរួចហើយ បន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចរាល់ ។
តាមពិតទៅឡាន កូនស្រីរបស់គាត់ មិនបានខុសអ្វីនោះទេ ។

ម្តាយរបស់តារាសម្តែងរូបស្រស់ កញ្ញា កុលដាវី បាននិយាយឲ្យដឹងទៀតថា “មីងចង់ប្តូររថយន្តថ្មី
ឲ្យកូន ហើយចង់ថែមលុយយកអាម៉ាក Rang Rover វិញ ដើម្បីឲ្យជ្រះចង្រៃ។ តែដោយសារតែ
ក្នុងពេលឆាប់ៗខាងមុខនេះ កូនស្រីមីង ត្រូវចេញទៅសម្តែងនៅអាមេរិក ហើយប្រសិនបើដូរមក
ឥឡូវនេះ ក៏គ្មានអ្នកជិះដែរ ដូច្នេះមានតែរង់ ចាំពេលកូនស្រីមីង ត្រឡប់មកវិញ នឹងពិភាក្សាដូរ
យក Rang Rover ជិះតែម្តង"៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: kol davy entertainment khmer star