CamNews

តារា 

កុល ដាវី ក្ដៅ​ចុង​ច្រមុះ ប្រតិកម្ម​ធ្ងន់ៗ ​ក្រោយបុរស​ម្នាក់ថា​ ខ្លួនមានទំនាក់ទំនងជាមួយ ហ៊ុន ម៉ានិត

(ភ្នំពេញ)៖ តារាសម្តែងសិចស៊ីកញ្ញា កុល ដាវី បានបញ្ចេញប្រតិកម្មខឹងខ្លាំងៗ លើបុរសម្នាក់ ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានឈ្មោះថា «Chham chhany» បន្ទាប់ពីបានសរសេររិះគន់ និងបានចោទប្រកាន់ខ្លួនថា នាងធ្លាប់លួចលាក់មានទំនាក់ទំនងស្នេហា ជាមួយលោក ហ៊ុន ម៉ានិត រហូតមានការជួយទំនុកបម្រុង ទិញរថយន្ត និងផ្ទះឲ្យទៀតផង។

កញ្ញា កុល ដាវី បានឆ្លើយតបទាំងកំហឹងបែបនេះថា «ជនថោកទាបពួកបាតសង្គម ហេតុអីក៏ហ៊ានសរសេរបង្ខូច កិត្តិយសរបស់ខ្ញុំ បែបនេះ ចាប់ពីពេលនេះទៅ បានការងារមួយទៀតហើយ ដើម្បីការពារភាពស្អាតស្អំរបស់ខ្ញុំ ជូនក្រុមគ្រួសារ ជូនទស្សនិកជន ដែលតែងតែគាំទ្រនាងខ្ញុំ ក្នុងនាមជាអ្នកសិល្បៈមួយរូប ដែលពួកគាត់តែងតែស្រឡាញ់ និងផ្តល់តំលៃ ជាពិសេសភាពស្អាតស្អំ រវាងខ្ញុំនិងលោក ហ៊ុន ម៉ានិត ទាំងដែលខ្ញុំ និងគាត់ពុំដែលបានជួបគ្នាម្តងណាសោះ!»

តារាសម្តែងរូបស្រស់ កញ្ញា កុល ដាវី បានបញ្ជាក់ថា «ចង់ដឹងដល់ហើយ ក្នុងខួរវាមានអីខ្លះ រាល់ថ្ងៃ ស៊ីអីបានវាមានសណ្តានថោកទាប អ៊ីចឹងអាងអីអាងសារ ពីប្រិយមិត្ត ហើយឆ្លើយយករួចខ្លួនមែន ចង់ប្រាប់ថា វាមិនស្រួលអ៊ីចឹងទេ មនុស្សបាតសង្គមពិតជារស់នាំធ្ងន់ផែនដីមែន អាណិតតែ ឪ ពុកម្តាយអ្នកឯងទេ បើគាត់ដឹងថា អ្នកឯងមានសណ្តានថោកទាប អ៊ីចឹងមិនដឹងជាគាត់ឈឺចាប់ ប៉ុណ្ណាទេ!»

សូមបញ្ជាក់ថា ប្រតិកម្មឆ្លើយតបរបស់តារាស្រី កញ្ញា កុល ដាវី ខាងលើនេះ បានធ្វើឡើងភ្លាមៗ ខណៈដែលត្រូវបានម្ចាស់ Account Facebook មានឈ្មោះថា «Chham chhany» បានសរ សេរបរិហាថា «កន្លងមកធ្លាប់មានតារាស្រីខ្មែរល្បីឈ្មោះ ចំនួន២រូបគឺ កញ្ញា កុល ដាវី និង វ៉ាង ស្រីណូ ត្រូវបានលោក ហ៊ុន ម៉ានិត លួចទាក់ទងស្នេហា ថែមទាំងបានផ្គត់ផ្គង់ ដល់ជីវិភាពរស់នៅទៀតផង!»។ ប៉ុន្តែដំណឹងនេះ បានធ្វើឲ្យកញ្ញា កុល ដាវីក្តៅស្លឹកត្រចៀក ប្រតិកម្មហៅបុរសម្នាក់នេះ ជាជនថោកទាប និងមានសណ្តានជាមនុស្សបាតសង្គម៕

ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង


Tags: Kol davy