CamNews

ព័ត៌មានអន្តរជាតិ 

ប្រធានាធិបតីបារាំង​ចេញមុខ​បញ្ជាក់ ទំនាក់ទំនង​គូស្នេហ៍ ក្រោយផ្ទុះរឿង​អាស្រូវផ្លូវភេទ ជាមួយតារាភាពយន្ត

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Francois Hollande បានថ្លែងឲ្យដឹងថា រូបលោក និងលោក ស្រី Valérie Trierweiler ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ កំពុងតែឆ្លងកាត់នូវការឈឺ ចាប់ និងភាពលំបាកក្នុងការដោះស្រាយនៅពេលនេះ ហើយថាលោកស្រី Valérie Trierweiler (First Lady) នៅតែជាគូស្នេហ៍របស់ខ្លួន និងជាស្រ្តីទី១ដដែល។

លោកស្រី Trierweile ដែលជាគួរស្នេហ៍បច្ចុប្បន្នរបស់លោក Hollande ត្រូវគ្រូពេទ្យបញ្ជាក់ថា លោកស្រីមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីលោកប្រធានាធិបតី Hollande បានលួចទាក់ទង ស្នេហ៍ស៊ីជម្រៅជាមួយនឹង តារាភាពយន្តដ៏ល្បីរបស់បារាំងមួយរូប គឺនាង Julie Gayet។

លោកប្រធានាធិបតីរូបនេះ កំពុងប្រឈមមុខនឹងប្រព័ន្ធផ្សព្វផ្សាយ ដោយត្រូវបានគេ ចោទ ប្រកាន់ថា លោកលួចមានទំនាក់ទំនង ជាមួយនឹងតារាសម្តែង Julie Gayet ដោយលោកបាន និយាយឲ្យដឹងថា លោកមិនយករឿងឯកជនរបស់ខ្លួន មកនិយាយជា សាធារណៈនោះទេ។

លោក Francois Hollande ក៏បានធ្វើការឆ្លើយតបទៅកាន់ សំណើររបស់លោកស្រី Valérie Trierweiler ដែលចង់ឲ្យលោកបញ្ជាក់ពីឋានៈផងដែរថា លោកស្រីនៅតែជាគូស្នេហ៍ របស់ លោកដដែល។

លោកបាននិយាយថា «អ្នកណាម្នាក់ក៏អាចឆ្លងកាត់នូវភាពលំបាក នៅក្នុងជីវិត របស់ពួកគេ បានដែរ។ ប៉ុន្តែយើងត្រូវតែដោះស្រាយវា ដោយភាពស្ងប់ស្ងាត់»៕

នាង Julie Gayet

ប្រធានាធិបតីបារាំង លោក Francois Hollande

លោកស្រី Valérie Trierweiler (First Lady)

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social france ព័ត៌មានអន្តរជាតិ