ភ្នំពេញ៖ តារាសម្តែង ទើបមានឈ្មោះល្បីសន្សឹមៗ កញ្ញា ជេស ស៊ីកា បើគេសង្កេតមើលពីសន្ទុះ នៃការគាំទ្រ និងប្រជាប្រិយភាព ក្នុងទីផ្សារសិល្បៈរបស់នាង ក្នុងពេលបច្ចុប្បន្ននេះ ហាក់មានយឺអ៊ុនឡើងខ្ពស់គ្រាន់បើ បើធៀបទៅនឹងតារាស្រីចំណូលថ្មី មានវ័យប្រហែលគ្នានឹងនាង។ ប៉ុន្តែខណៈទីផ្សារសិល្បៈ កំពុងមានសន្ទុះឡើង ទៅមុខស្រាប់តែលេចដំណឹងថា តារារូបនេះ កំពុងជួបបញ្ហាវិបត្តិផ្លូវចិត្ត ធ្ងន់ធ្ងរ។
នៅក្នុងទំព័រទំនាក់ទំនង សង្គមហ្វេសប៊ុក របស់តារាស្រី ជេស ស៊ីកា ថ្មីៗនេះ គេបានប្រទះឃើញ នាង សរសេរបង្ហោះសារ ជាភាសារខ្មែរយ៉ាងខ្លី សម្តែងពីអារម្មណ៍បាត់បង់ស្នេហា ព្រោះតែបុរសដែល ខ្លួនស្រឡាញ់ គ្រោង នឹងទៅចាកចោល ពីជិវិតរបស់នាង។
តារាសម្តែង និងបង្ហាញម៉ូដវ័យក្មេង សាច់សខ្ចី ជេស ស៊ីកា មុននេះបន្តិច បានបង្ហោះសារខ្លីមួយ នៅ លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងបាន Comment លើកទឹកចិត្ត កុំឲ្យនាងមានការពិបាកចិត្ត ព្រោះតែសង្សារបែកចិត្ត។ ពាក្យមួយឃ្លាយ៉ាងខ្លី តែបង្កប់អត្ថន័យរឿងស្នេហា របស់កញ្ញា ជេស ស៊ីកា បានសរសេរថា "កុំទៅចោលរូបអូនបានទេ ? បងក៏ដឹងដែរថា អូនស្រឡាញ់បង...! "
ចំពោះការបញ្ចេញសារ ជាលើដំបូងក្នុងហ្វេសប៊ុក ពីសំណាក់ ជេស ស៊ីកា នៅពេលនេះ បានធ្វើឲ្យមិត្ត ក្នុងហ្វេសប៊ុក បញ្ចេញមតិ តបទៅវិញថា "អត់អីទេអូន ស្អាតប៉ុណ្ណឹងដែរ ..បើគេទៅ ចាំបងរកឲ្យមួយ។ ចាំបងរកឲ្យមួយ…!"។
គេហទំព័រ LookingTODAY មិនទាន់អាច់ទំនាក់ទំនង សុំការបំភ្លឺ ពីសំណាក់ ជេស ស៊ីកា ជុំវិញ ព័ត៌មានខាងលើនេះ បានទេ នៅថ្ងៃនេះ។ ដូច្នេះ LookingTODAY នឹងព្យាយាមទាក់ទង ទៅសុំការបក ស្រាយពី កញ្ញា ជេស ស៊ីកា នៅពេលក្រោយ។
គួររំឭកថា កញ្ញា ជេស ស៊ីកា គឺជាតារាសម្តែង និងជាបង្ហាញម៉ូដវ័យក្មេង កំពុងតែឆក់បានទីផ្សារសម្តែ ងសិល្បៈច្រើន ខណៈកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ក៏ហាក់មានភាពលេចធ្លោ តាមរយៈនៃការដើរម៉ូដ សម្តែងខ្សែភាពយន្ត កាយវិកាខារ៉ាអូខេ និង ថតស្ប៉តពាណិជ្ជកម្មជាដើម។
ត្បិតតែតារាស្រីរូបស្រស់ ជេស ស៊ីកា ទើបតែឈានជើងចូលប្រឡូក ក្នុងអាជីពជាតារាសម្តែង និងបង្ហាញម៉ូដ ក៏ពិតមែន ប៉ុន្តែតារាវ័យ២១ឆ្នាំ រូបនេះ កាលពីថ្មីៗកន្លងទៅ បានបង្ហាញមហិច្ឆិតា យ៉ាងខ្ពស់ថា នៅថ្ងៃអនាគត សន្ទុះនៃការគាំទ្ររបស់នាង នឹងហក់ឡើងខ្លាំង អាចជួយឲ្យនាង ចាប់បានភាពល្បីឈ្មោះ ដូចតារារៀមច្បងមិនខាន៕