CamNews

កីឡាអន្តរជាតិ 

រឿងតែមួយគត់លើលោក ដែល Ronaldo ស្អប់ជាងគេបំផុត ក្នុងឆាកជីវិតជាកីឡាករ

ព័ត៌មានកីឡា៖ Cristiano Ronaldo ដែលត្រូវបានគេទទួលស្គាល់ជាទូរទៅ ថាជាកីឡាករដ៏ឆ្នើមបំផុត លើពិភពលោក ក្នុងជំនាន់នេះ បានថ្លែងពីទំនុកចិត្ដជោគជ័យ និងសមត្ថភាពរបស់ខ្លួន ចំពោះអាជីពជាកីឡាករ​​ក្នុងវិស័យមួយនេះថា រូបលោក គឺស្អប់បំផុតពាក្យថា បរាជ័យ ដែលពាក្យនេះអាចជម្រុញឲ្យខ្លួនលោក មានស្មារតីពុះពារ នឹងខិតខំប្រឹងប្រែង ជានិច្ច។ 

Cristiano Ronaldo បានថ្លែងប្រាប់អ្នកសារព័ត៌មានថា " ខ្ញុំមិនអាចទទួលយកការបវាជ័យបានឡើយ គឺខ្ញុំពិតជាខឹងៗ និងការបរាជ័យនោះណាស់ ដោយស្រែកឲ្យខ្លាំងៗថា នោះគឺជារឿងដែលឆ្កួតឡប់ ហើយខ្ញុំនៅពេលនោះ ក៏មានការសោកស្ដាយឡើងវិញ។ នៅក្នុងចិត្ដរបស់ខ្ញុំ ខ្ញុំតែងតែគិតថា ខ្ញុំគឺជាកីឡាករដែលខ្លាំងជាងគេ​បំផុតលើលោក ហើយវាកគឺជាចំនុចសំខាន់បំផុតដែល អ្នករាល់គ្នាក៏ចង់ក្លាយជាកីឡាករឆ្មើមបាន។ 

ជាហេតុសំណាងល្អផងដែរ សម្រាប់ Ronaldo ខណៈពេលនេះ ដែលក្លឹប Real Madrid នៅមិនទាន់ភ្លក្សរសជាតិ ចាញ់នៅឡើយ ក្រោមវត្ដមានកីឡាករ ក្នុងរដូវកាលថ្មី។ ប៉ុន្ដែទោះជាយ៉ាងណា ក្លឹបនេះកំពុងតែប្រឈមមុខ ជាមួយមិត្ដសម្លាញ់ Barcelona ដែលលេខរៀងអ្នកទាំងពីរកំពុងតែ ប្រជែងគ្នា ក្នុងតារាងនៅ​ឡើយ ទេ​។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ .squawka


Tags: Sport News Cristiano Ronaldo