CamNews

ម៉ូតូ 

ម៉ូតូ Ducati Panigale S ជំនាន់ថ្មី មានរាងទាក់ទាញ ប្រើប្រព័ន្ធភ្លើង LED

ម៉ូតូ Ducati 1199 Panigale គឺជាប្រភេទម៉ូតូធំ ដ៏លេចធ្លោ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅ លើពិភលលោក។ ប៉ុន្តែ ជំនាន់ថ្មី របស់ម៉ូតូ Ducati 1199 Panigale គឺ Ducati 1199 Panigale S កាន់តែមាន ភាពទាក់ទាញ ជាងស៊េរីមុនៗ ទៅទៀត ជាមួយនឹងរូបរាង ដ៏ស្រស់សង្ហា ខ្ពស់ ធំ មាំ ស្រស់ស្អាត។

ម៉ូតូ Ducati 1199 Panigale S ជំនាន់ថ្មីនេះ អ្នកឃើញមានបំពាក់ជាមួយនឹងប្រព័ន្ធបំភ្លឺភ្លើង LED នៅខាង មុខ ភ្នែកម៉ូតូ ដែលអាចបំភ្លឺផ្លូវបានឆ្ងាយ និង មើលឃើញច្បាស់ល្អ។ ម្យ៉ាងវិញទៀត ភាពទាក់ទាញ ដំបូងរបស់វា គឺរូបរាងខាងក្រៅទាំងមូល ដែលមើលទៅ ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង រួមទាំង សំបកកង់ Sport មុខក្រោយ តួខ្លួនម៉ូតូ និង បំពង់ផ្សែងស៊ីមាំង​ នៅខាងក្រោម រចនាម៉ូដឡើងដ៏ប្រណិត។

ជាពិសេស Ducati 1199 Panigale S ជំនាន់ថ្មី ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន ៤ មានកំលាំងម៉ាស៊ីន ១១៩៨សេសេ ល្បឿនលឿន ហួសពីការគិត និង មានតំលៃ ២៤,៤៩៥ដុល្លារ៕

សូមទស្សនា ​រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Motorcycle 2014 Ducati 1199 Panigale S