CamNews

គ្រោះថ្នាក់ 

ក្លាយជាមនុស្សថ្លង់ ដោយសារសត្វអណ្តើកមាស រស់នៅក្នុងត្រចៀក

បើយោងតាមប្រភពសារព័ត៌មានមួយ បានចេញផ្សាយនូវព័ត៌មានប្លែកមួយដែលថា​ មាន
នារី
វ័យ 28 ឆ្នាំម្នាក់ បានក្លាយទៅជាមនុស្សថ្លង់ ខណៈពេលដែលនាងមិនមែនជាមនុស្ស
ថ្ងង់ពី
កំណើតនោះទេ ពោលគឺ ​ បន្ទាប់ពីសត្វអណ្តើកមាសចូលទៅក្នុងត្រចៀករបស់នាង
ទៅវិញ។

គួររំឮកផងដែរថា បើយោងតាមរបាយការណ៍បានបង្ហាញអោយដឹងថា​ ស្រ្តីវ័យ 28 ឆ្នាំរូបនេះមាន
ឈ្មោះថា  Danielle  ដែលបានរស់នៅក្នុងអង់គ្លេស  ហើយបើយោងតាមសម្តីរបស់នាងផ្ទាល់បាន
និយាយថា កាលពីអំឡុង 3 ឆ្នាំមុន នាងមានអារម្មណ៍ថា ត្រចៀករបស់នាងកាន់តែឈឺទៅៗ  លុះ
ក្រោយមក នាងក៏បានសំរេចចិត្តទៅជួបលោកវេជ្ជបណ្ឌិត ដើម្បីធ្វើការពិនិត្យនឹងព្យាបាល ។

តែបើតាមសម្តីរបស់លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា គ្មានមុខសញ្ញាអ្វីគួរអោយកត់សំគាល់នោះទេ
កាលដែលបានឮ សម្តីលោកវេជ្ជបណ្ឌិតដូច្នេះហើយ  Danielle  មានអារម្មណ៍ថាធូរស្បើយបន្តិច ។
តែសុបិន្តអាក្រក់របស់នាងមិនបានបញ្ចប់នោះទេ ពោលគឺត្រចៀករបស់នាង ក្រោយមកនៅតែឈឺ
ដដែល រហូតបណ្តាលអោយនាងក្លាយទៅជាមនុស្សថ្លង់ទៀតផង ហើយមូលហេតុដែលធ្វើអោយ
ត្រចៀកនាងក្លាយទៅជាបែបនេះ  ក៏ដោយសារតែគេបានរកឃើញថា  សត្វអណ្តើកមាសបានរស់
នៅក្នុងទីនោះ៕

ដោយ ៖ ពិសី
ប្រភព ៖ leakarea


Tags: international news strange entertainment