CamNews

តារា 

ពៅ បញ្ញាពេជ្រ ច្រៀងគោក​ នៅតែពីរោះ (Video Inside)

ភ្នំពេញ៖  មុននេះបន្តិចតារាចម្រៀង ពៅ បញ្ញាពេជ្រ ដែលកំពុងតែមានជំងឺប្រចាំកាយនោះ
ធ្លាប់បានបង្ហើសំនៀងម្ដងរួចមកហើយ ដែលក្នុងនោះមានបទចម្រៀងចំនួន៣បទ បង្ហោះនៅ
លើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក(Account Facebook) របស់នាង ។

បើទោះបីជាអាការៈជំងឺរបស់នាង នៅមិនទាន់បានជាសះស្បើយ ដូចដើមក៏ដោយ ប៉ុន្តែតារា
ចម្រៀងដែលធ្លាប់ទទួលបានប្រជាប្រិយភាព ពីសំណាក់មហាជនរូបនេះ តែងតែបញ្ចេញពាក្យ
សំដី ពីបេះដូងបង្ហោះលើ Account Facebook ជាញឹកញាប់ ដើម្បីបង្ហាញពីអាការៈជំងឺ និងបង្ហើ
សំនៀង ដើម្បីឲ្យមហាជនបានស្តាប់ និងបានដឹង ។

ដោយឡែកបន្ទាប់ពីបង្ហើសំនៀងច្រៀងបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលើក
ទី១រួចមក ស្រាប់តែថ្មីៗនេះ កញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហើសំនៀងគោកចំនួន៣បទទៀត បង្ហោះ
នៅលើ Account Facebook របស់នាង ដើម្បីឲ្យមហាជនបានស្តាប់ ក្នុងនោះមានបទ "ចង់នៅលើ
មេឃ, យំអស់ទឹកភ្នែក"និងបទ"សំឡេងខ្លុយស្នេហ៍"។

ថ្វីដ្បិតតែការបង្ហើសំនៀងជាលើកទី២ មានបទចម្រៀងចំនួន៣បទ មិនមានបទភ្លេងអមក៏ដោយ
ប៉ុន្តែមហាជនដែលបានស្តាប់ នូវបទចម្រៀងរបស់នាង បានសម្តែងនូវអារម្មណ៍កោតសរសើរ
ពេញៗមាត់គ្រប់ៗគ្នាថា កញ្ញា ពៅ បញ្ញាពេជ្រ ពិតជាច្រៀងបានពីរោះមែន បើទោះបីជានាង
ច្រៀងគោក គ្មានសាច់ភ្លេងក៏ដោយ ។

គ្រាន់តែ កញ្ញា ពៅ បញ្ញាពេជ្រ បង្ហោះបទច្រៀងលើ Account Facebook របស់នាងមិនយូរប៉ុន្មាន
ផង គឺមានចំនួនអ្នក Like និង Shear ជាច្រើនរយនាក់ ។ មិនតែប៉ុណ្ណោះបើក្រឡេកមើលតាមរយៈ
Comment ចំពោះបទចម្រៀងដែលនាងច្រៀងបង្ហោះនេះវិញ មានការកោតសរសើរគ្រប់ៗគ្នា គឺ
មួយរយទាំងមួយរយតែម្តង ។

ដូច្នេះប្រិយមិត្តអ្នកទាំងអស់ នាំគ្នាស្តាប់បទចម្រៀងលើកទី២ របស់កញ្ញា ពៅ បញ្ញាពេជ្រ ខាង
ក្រោមនេះ ទាំងអស់គ្នា ៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pov panhapich entertainment kh