ព័ត៌មានកីឡា៖ ជំនួបប្រកួតប៉ះគា្នកាលពីយប់ម៉ិញ រវាងក្រុមជើងខ្លាំងក្នុងទឹកដីអាល្លឺម៉ង់ Bayern Monich ប៉ះជាមួយ អ្នកលេងក្នុងទឹកដី អេស្ប៉ាញ Barcelona បានសម្រេចលទ្ធផល គឺ ៣-០ ។
ព្រឹត្ដិការណ៍ Champoins League វគ្គជម្រុះផ្ដាច់ព្រ័ត្រ ជើងទី ១ ក្រុមម្ចាស់ផ្ទះ Barcelona បើកទ្វារទទួល ក្រុមភ្ញៀវ Bayern Munich បានធ្វើឲ្យរន្ទឺក្នុងទីលានប្រកួត Camp Nou ដោយសម្រេចលទ្ធផល ក្រុមម្ចាស់ផ្ទះស៊ី ៣ - ០ ក្រោមបច្ចេកទេសនៃការរកគ្រាប់បាល់ដោយកីឡាករ Messi រកបាន ២ ម្នាក់ឯងផ្ទួនៗនៅនាទីទី ៧៧ និង ៨០ ចំណែក ១ គ្រាប់បន្ទាប់ដោយកីឡាករ Neymar នៅនាទីទី ៩០ ។
Barcelona មិនសូវជាបើកការសម្រុកប៉ុន្មាននោះទេ ក្នុងតង់ទី ១ ប៉ុន្ដែយោងតាមការអះអាង បន្ដថាក្រុមនេះ បើកការវាយប្រហាខ្លាំង ចាប់ពីតង់ទី ២ រហូតមានឱកាសឆ្មក់បាន ៣ គ្រាប់ ទល់នឹង ០ ក្រោយចប់ការប្រកួត ។
បន្ទាប់ពីទម្លាក់ Bayern Munich ជើងទី ១ ក្នុងទឹកដីរបស់ខ្លួន Barcelona នឹងត្រូវធ្វើដំណើរទៅកាន់ ទឹកដីអាល្លឺម៉ង់វិញ សម្រាប់ជើងប្រកួតទី ២ ថាតើ ឱកាសនៃការផ្ដួល ដៃគូរមួយនេះ Barcelona អាចធ្វើបានល្អបែបនេះ បានទៀតដែរឬទេ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី