ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធពីររូបរបស់ Real Madrid ទំនងជាអវត្ដមានក្នុងព្រឹត្ដិការណ៍ប្រកួតបាល់ទាត់ដណ្ដើម ពានរង្វាន់ប្រចាំឆ្នាំរបស់ក្រុមហ៊ុនរថយន្ដ Audi Cup ប៉ះជាមួយ ក្លឹបមកពីទឹកដី Premier League គឺ Tottenham ដែលជាអតីតក្លឹប Gareth Bale ផ្ទេរចេញ ។
ខ្សែប្រយុទ្ធពីររូបរបស់ក្លឹប Real Madrid ដែលអាចនឹងត្រូវអវត្ដមានគឺកីឡាករ Cristiano Ronaldo និង Karim Benzema ដែលអ្នកទាំងពីរ មានបញ្ហារបួស បន្ដិចបន្ដូច។ ប្រភពអះអាងបន្ដទៀតថា កីឡាករទាំងពីរនឹងមិនមានហានិភ័យអ្វីកើតឡើងនោះទេ ប្រសិនជា ចូលរួមប្រកួតមែននេាះ ដោយឡែក Cristiano Ronaldo ឈឺខ្នង ហើយ Karim Benzema គឺ ឈឺភ្លៅម្ខាង។ ទន្ទឹមគ្នានោះផងដែរ ក្លឹបនឹងបង្ហាញវត្ដមានរបស់ Gareth Bale ខ្សែបម្រើប្រយុទ្ធ ដ៏ឆ្នើមស្ថិតក្រោម ការឧទ្ទេសនាមរបស់លោក Rafael Benitez ឲ្យប្រយុទ្ធជាមួយអតីតក្រុមរបស់ របស់ខ្លួន ដែលបានផ្ទេរចេញកាលពីឆ្នាំ ២០១៣ ហើយនេះក៏ជាលើកទី១ របស់កីឡាករផងដែរ ដែលត្រូវចូលរួមប្រកួត ប៉ះជាមួយ អតីតក្រុមខ្លួនដូច្នោះ។
សមាសភាពកីឡាករ ចូលរួមរបស់ក្លឹប Real Madrid គឺ មានដូចជា៖
ផ្នែកកីឡាករចាំទីគឺ Navas, Casilla, Rubén Yáñez, ផ្នែកខ្សែការពារគឺ Varane, Pepe, Ramos, Nacho, Marcelo Carvajal, Arbeloa, Danilo, ផ្នែកខ្សែបម្រើ Kroos, James, Bale, Casemiro, Modric, Cheryshev, Isco, Illarramendi, Marco Asensio, degaard និង ខ្សែប្រយុទ្ធ Jesé, Lucas Vázquez, Borja Mayoral ។
គូរបញ្ជាក់ផងដែរថា ព្រឹត្ដិការណ៍ Audi Cup 2015 ក្នុងរដូវកាលនេះ គឺមានសមាសភាពក្លឹបចូលរួម ៤ គឺ Real Madrid, Bayern Munich, AC Milan និង Tottenham ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror