ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ពលទាហាន ១៧នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ៣០នាក់ ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្រោយពីមានការវាយប្រហារ ទៅលើមូលដ្ឋាន យោធា នៅក្នុងប្រទេស ម៉ាលី ។ សេចក្តីរាយការណ៍ ចុះផ្សាយឲ្យដឹងថា ខ្មាន់កាំភ្លើងជាច្រើននាក់ បានបើកការវាយប្រហារ ភ្លាមៗទៅលើមូលដ្ឋានយោធា នៅភាគកណ្តាលទីក្រុង Nampala ដោយបានដុតទីតាំងមួយចំនួនឲ្យ រងនូវការឆាបឆេះ។
ក្រុមឧទ្ទាម (ក្រុមបះបោរ) ២ក្រុម អះអាងថាខ្លួនគឺជាអ្នកវាយប្រហារអត្តឃាតលើកនេះ ប្រធានាធិបតី លោក Ibrahim Boubacar Keita កោះឲ្យមានកិច្ចប្រជុំសន្តិសុខជាបន្ទាន់ជាមួយនឹង បេក្ខភាព លោក នាយករដ្ឋមន្រ្តី ក៏ដូចជា ជាមួយនឹង រដ្ឋមន្រ្តីការពារជាតិ មេបញ្ជាការកងទ័ពជាដើម ។ គួររំឮកថា មាន ក្រុមឧទ្ទាម (ក្រុមបះបោរ) ជាច្រើននៅក្នុងប្រទេស ម៉ាលី ក្នុងនោះ ក៏រួមមានក្រុមជីហាត និងក្រុមរដ្ឋ អ៊ីស្លាមជាច្រើនក្រុមផ្សេងទៀត ដូចគ្នាដែរ ។ ក្រុមបះបោរដែលទើបតែបង្កើតឡើងនោះ បានលើក ឡើងឲ្យដឹងថា ខ្លួនជាអ្នកនៅពីក្រោយនៃការវាយប្រហារលើកនេះ ដើម្បីជាការសងសឹកទៅលើ យោធា ម៉ាលី ដែលបានបើកការវាយប្រហារ ទៅលើក្រុមកុលសម្ព័ន្ធ Fulani របស់ខ្លួន ។ ប៉ុន្តែ ក្រុមរដ្ឋ អ៊ីស្លាមជ្រុលនិយម Ansar Dine ក៏បានលើកឡើងថាខ្លួនគឺជាអ្នកវាយប្រហារដូចគ្នាដែរ ។ កាលពី ឆ្នាំ កន្លងទៅនេះ ក្រុមឧទ្ទាមដល់ទៅ ៣ក្រុម បានអះអាងថាខ្លួនជាអ្នកវាយប្រហារអត្តឃាត ទៅលើ សណ្ឋាគារ ទីក្រុង Bamako ៕
* បញ្ជាក់ ៖ រូបទី ៣ រូបភាព ឯកសារ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី