ព័ត៌មានកំសាន្ត ៖ ទឹកដីខេត្តសៀមរាបគឺជាខេត្តមួយដែលសម្បូរទៅដោយភ្ញៀវទេសចរណ៍មិនចេះរីងស្ងួត មានតែអ្នកធ្លាប់បានទៅម្តងហើយចង់ទៅម្តងទៀត ហើយមានអ្នកខ្លះទៀតក៏បានទៅដល់ខេត្តសៀមរាបហើយ ជក់ចិត្តដិតអារម្មណ៍មិនចង់ត្រលប់ទៅវិញទៀតផង ។
ចង់ដឹងទេថា ទឹកដីខេត្តសៀមរាបមានអ្វីពិសេសរហូតដល់ធ្វើឲ្យភ្ញៀវទេសចរណ៍ជាប់ចិត្តដល់ថ្នាក់នេះ? ភស្តុតាំងនៅខាងក្រោមទាំងនេះប្រហែលជាបានអាចបញ្ជាក់ឲ្យឃើញថា ហេតុអ្វីបានជាគេនិយមទៅលេងនៅខេត្តសៀមរាប ព្រមទាំងពោរពេញទៅដោយភ្ញៀវទេសចរណ៍មិនចេះរីងស្ងួត បែបនេះ ។
ការពិតទៅទឹកដីខេត្តសៀមរាប គឺពោរពេញទៅដោយប្រាសាទដ៏ស្រស់ស្អាតជាច្រើន ដល់ទៅរាប់ពាន់ប្រាសាទឯណោះដ រហូតដល់ប្រទេសដទៃមិនអាចប្រៀបបាននោះទេ ។ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែពេលរាត្រីក៏មានកន្លែងដ៏ពេញនិយមសម្រាប់អ្នកចង់ដើរលេងកំសាន្តនៅពេលរាត្រីក្នុងខេត្តសៀមរាប ទីនោះគឺ Pub Street ឬ គេអាចហៅម្យ៉ាងទៀតថា Night Market ។
គួរបញ្ជាក់ឲ្យដឹងថា នៅមានរបស់របបជាច្រើនដ៏អស្ចារ្យទៀតដែលបានទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យទៅកំសាន្តមិនរសាយចិត្តនៅឯខេត្តសៀមរាប ដែលជាទឹកដីអង្គររបស់ប្រទេសកម្ពុជា ៕
គួរបញ្ជាក់ឲ្យដឹងថា ទាំងនេះគឺជារូបថតនៅឯ Pub Street កាលពីថ្ងៃទី ១៣ ខែមេសា ២០១៧ មុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរមួយថ្ងៃ
ដោយ ៖ គន្ធា