CamNews

គ្រោះថ្នាក់ 

ញ៉ាកសាច់ ៖ ដោតកាំបិទ ៥ អ៊ីង (inch) ចូលក្នុងលលាដ៍ក្បាលមិនស្លាប់

គ្រោះថ្នាក់ ៖  បើយោងតាមរបាយការណ៍  ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មាន
បរទេស  ដេលីម៉ែល នាពេលកន្លងទៅថ្មីៗនេះ អោយដឹងថា លោកយាយជនជាតិចិន ដែលមាន
ជម្ងឺខាងសតិ ត្រូវបានរកអោយឃើញថា យកកូនកាំបិទចាក់ដោតចំលលាដ៍ក្បាលរបស់ខ្លួនឯង។

លើសពីនេះទៅទៀត​  របាយការណ៍ដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា លោកយាយ
ដែលមានសតិមិនល្អរូបនេះ​ មានឈ្មោះថា Zhang Lan ជាពលរដ្ឋរស់នៅខេត្ត Gansu ភាគពាយ
ព្យប្រទេសចិន ហើយនាពេលថ្មីនេះត្រូវបានរកអោយឃើញថាគាត់បានយកកូនកាំបិទចាក់ដោត
លលាដ៏ក្បាលខ្លួនឯង  ខណៈពេលដែលសមាជិកក្រុមគ្រួសាររបស់គាត់ មិនបានតាមដានអោយ
បានជាប់។

ភ្លាមៗនោះ   លោកយាយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ " Lanzhou "   ដើម្បីធ្វើការសង្គ្រោះ
បន្ទាន់   តែសំណាងល្អ  ក្រុមវេជ្ជបណ្ឌិត  បានប្រឹងប្រែងអោយអស់ពីលទ្ទភាពក្នុងការវះកាត់យក
ចេញនូវកាំបិទ ដែលដោតជាប់ទៅនឹងលលាដ៏ក្បាលរបស់គាត់ ជម្រៅ ៥ អ៊ីង (inch) ដោយទទួល
បានជោគជ័យ ដែលក្រោយមកត្រឹមតែរយៈពេល ៥ ថ្ងៃ គាត់ក៏អាចត្រលប់ទៅសម្រាកនៅផ្ទះវិញ
បានជាធម្មតា៕

ដោយ​ ៖ រិទ្ធី
ប្រភព ៖ Happens


Tags: international news strange entertainment