បាងកក៖ មេដឹកនាំក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាល ប្រកាសពីជ័យជំនះ ខណៈដែលក្រុម បាតុករ បានសម្រុកចូល វិមានរដ្ឋាភិបាលក្រុង បាងកក បានជោគជ័យ។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ អង្គារ ទី ៣ ខែ ធ្នូ ឆ្នាំ ២០១៣ នេះបានចុះផ្សាយថា លោក សាធីត វង្សណងតឿយ អតីតសមាជិសភា បក្សប្រឆាំង បានដឹកនាំក្រុមបាតុករ សម្រុកចូលកាន់កាប់ វិមានរដ្ឋាភិបាលថៃ និងបានប្រកាស ជ័យជំះ នៅវេលាថ្ងៃត្រង់នេះ ដោយមិនមានការរារាំង និង ប៉ះទង្គិចគ្នា ជាមួយក្រុមសមត្ថកិច្ច ដែលកំពុងប្រចាំនៅ ទីនោះឡើយ។
លោក សាធីត បានអះអាងថា ខណៈនេះប្រជាជន បានកំចាត់របប ថាក់ស៊ីន បានសម្រេចហើយ ព្រមទាំង អំពាវ នាវ ឲ្យប្រជាជន ចេញមកធ្វើបាតុកម្ម ទូទាំងប្រទេស ដើម្បីបង្ហាញពី កម្លាំងប្រជាជន ទាមទារប្រជាធិបតេយ្យ ៕
ប្រភពពី៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល