CamNews

កីឡាអន្តរជាតិ 

ថ្នាក់ដឹកនាំក្លឹប Barcelona មិនរសើប នឹងដំណឹងថា Man Utd ហ៊ានបោះទុនរហូតដល់ទៅ ១៦០ លានផោន ចំពោះ Neymar

ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប Barcelona ដូចជាមិនសូវអើពើ យកចិត្ដទុកដាក់នឹងដំណឹង ទីផ្សារកីឡាករខ្សែប្រយុទ្ធរបស់ ខ្លួនទាល់តែសោះ ខណៈដែលលេចឮដំណឹងថា មានការចាប់អារម្មណ៍ពីបណ្ដាមិត្ដនៅក្នុងទឹកដី អង់គ្លេស រហូតរៀបចំកញ្ចប់លុយដល់ទៅ ១៦០ ផោន សម្រាប់ទីផ្សារមួយនេះផង។

ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Neymar ដែលមួយរយៈនេះ បានលេចឮដំណឹង ពីក្លឹប Man United ថា ក្លឹបគ្រោងនឹងបោះទុន រហូតដល់ទៅ ១៦០លានផោនលើកីឡាករ ខណៈដែលរូបលោក គឺនៅសល់​​ត្រឹមតែ ពីររដូវកាលទៀត ប៉ុណ្ណោះនឹងផុតកិច្ចកុតត្រាជាមួយ Barcelona ហើយ។ យោងតាមការចុះផ្សាយ​របស់ គេហទំព័រ manchester eveningnews បានបង្ហើបឲ្យដឹងថា ថ្វីត្បិតតែលេចឮដំណឹងនេះ បានកាន់​តែ កំពុងតែក្ដៅគគុករវាងក្លឹបទាំងពីរនេះ ក៏ពិតមែន ប៉ុន្ដែលោក Josep Maria Bartomeu ប្រធានក្លឹប Barcelona ដូចជា​មិនរសើបអ្វីទាល់តែសោះ ផ្ទុយទៅវិញលោក បែជាអះអាងថា លោក ចង់រក្សាដំណឹងនេះ ឲ្យនៅស្ថិតស្ថេររហូត ព្រោះវាមិនបានគម្រាមកំហែងអ្វីដល់ គម្រោង Barcelona ដែលចង់ផ្ដល់កិច្ចកុងត្រាថ្មីដល់កីឡាករនោះទេ។ លោក Josep Maria Bartomeu បានបន្ដទៀតថា រឿងដំណើរ​ទីផ្សារកីឡាករ Neymar គាត់មិនចង់និយាយនោះទេ ព្រោះកីឡាករវ័យក្មេងម្នាក់នេះ គាត់ចង់ឲ្យបន្ដរហូតចូលនិវត្ដក្នុង ទឹកដី​ Barcelona ដោយមិនយល់ព្រមលក់ទៅណាឡើយ ប្រសិនជាកីឡាករ​សម្រេចចិត្ដមិនចាកចេញទេនោះ។ គាត់នឹង ជជែកជាមួយកីឡាករដោយផ្ទាល់ ដើម្បីបន្ដកិច្ចកុងត្រាថ្មី​ប៉ុន្ដែមិនចាំបាច់រហ័សពេកទេ ចាំមើលពីរទៅ បីខែខាងមុខទៀត ។ 

យោងតាមការសន្និដ្ឋាន របស់គេទំព័រដដែលគឺសង្ស័យថា ដំណឹងក្លឹប Man Unitd ហ៊ានបោះទុនរហូត​ដល់ទៅ ១៦០​លានផោននេះ អាចនឹងជាគម្រោង ចង់កែប្រែប្រាក់ខែ ក្នុងកិច្ចកុងត្រាចាស់របស់កីឡាករ ស្របពេលកិច្ចកុងត្រាថ្មីចូលមកដល់។ ព្រោះបញ្ហានេះ ស្រដៀងគ្នានឹង ទីផ្សារកីឡាករ Sergio Ramos ដែលជាខ្សែការពារ Real Madrid ថាមានទំនាក់ទំនង ជាមួយ Man United ដើម្បីផ្ទេរចេញ ហើយក៏ធ្វើការ​ កែប្រែសំតម្លើងប្រាក់ខែកិច្ចកុងត្រាចាស់ ស្របពេលកិច្ចកុងត្រាថ្មីចូលមកដល់ ដើម្បីឲ្យកីឡាករ​យល់ព្រមចុះហត្ថលេខា។ 

ដោយ៖ អឿ អ៊ុយ



Tags: Sport News Barcelona Neymar