ព័ត៌មានកីឡា៖ លោក Alisher Usmanov ដែលជាអ្នកមានកំពូលជនជាតិរុស្ស៊ី ហើយក៏ជាម្ចាស់ភាគហ៊ុនទី២ របស់ Arsenal ផងដែរនេះ បានចេញសម្ដីផ្ទាល់ដាស់តឿនលោក Arsene Wenger ថា គួតែធ្វើការសិក្សាមើលរាល់កំហុសឆ្គងដែលកើតមានឡើងកន្លងមកចំពោះក្រុមទៅ ស្របពេលក្រុមទទួលបរាជ័យផ្ទួនគ្នា។
ស្ថិតក្នុងការសម្លឹងមើលឃើញផ្ទាល់ ទាំងអ្នកគ្រប់គ្រង និង អ្នកគាំទ្រថា Arsenal កាន់តែធ្លាក់ដុនដាបមែនទែនហើយ រហូតមកត្រូវ Man United អាចមកកាច់ផ្ទួល ដល់ផ្ទះតែម្ដង ដែលទម្លាប់ក្រុមកន្លងមក មិនដែលកើតមានឡើងទេចាប់តាំងពីពាក់កណ្ដាលនៃការដឹកនាំ ពីឆ្នាំ ១៩៨២ មកម្ល៉េះ។
ក្នុងនាមជាម្ចាស់ចំណែកភាកហ៊ុនមួយរូប លោក Alisher Usmanov បានបន្ដទៀតថា Arsenal ស្ថិតក្រោមការដឹកនាំរបស់ Wenger គាត់ពិតជាជឿទុកចិត្ដ ខ្លាំងលើសមត្ថភាពរបស់គាត់ ដែលកន្លងមកក្រុមតែងតែទទួលបានជោគជ័យច្រើនដង រាប់មិនអស់ ហើយសម្រាប់កំហុសរួបគាត់ ដឹងច្បាស់ណាស់ថា គ្មាននរណាម្នាក់ដែលមិនចេះមានកំហុសនោះ ទេ ប៉ុន្ដែការប្រព្រឹត្ដកំហុសនីមួយៗត្រូវ ចេះទទួលយកវាផង ហើយគាត់ក៏យល់ច្បាស់ដែរពីភាពលំបាក នៃការដឹកនាំ ក្រុមមានដែលមានលក្ខណៈប្រជែងគ្នា។ សក្ដានុពលរបស់ក្រុមអាចគង់វង្សបាន អាស្រ័យត្រង់ការចេះទទួលយកការវាយតម្ដៃពីភាពអវិជ្ជមានដែលកើតមាន ហើយទទួលស្គាល់វា។ ជាចុងក្រោយគាត់ មិនមានអ្វីចង់បង្ហាញទៀតទេ គ្រាន់តែចង់ ឲ្យ Wenger ធ្វើការសិក្សាពីកំហុសឡើងវិញ ហើយធ្វើការកែប្រែ ដោយសម្លឹងមើលក្រុមខ្លាំងៗ ជុំវិញខ្លួន ហើយចំពោះការចំណាយលុយលើ កីឡាករ វាមិនជាថ្វីទេនោះទេ៕
ដោយ៖ អឿ អ៊ុយ
ប្រភព៖ scmp