CamNews

ព័ត៌មានអន្តរជាតិ 

សកម្មជន បង្ហោះ DVDs រាប់ពាន់បន្ទះ ភ្ជាប់ជាមួយនឹងប៉េងប៉ោងយក្ស ចូលទឹកដី កូរ៉េខាងជើង

ព័ត៌មានអន្តរជាតិ ៖ សកម្មជន កូរ៉េខាងត្បូង បំភ្លឺអោយដឹងថា ឌីវីឌី ជាច្រើនពាន់បន្ទះ នៃភាពយន្តបែប កំប្លែង របស់ក្រុមហ៊ុន Sony នោះ លោកបានបង្ហោះឡើង អមជាមួយនឹងការដាក់ភ្ជាប់នៅក្នុងប៉េងប៉ោង ចូលទៅក្នុងប្រទេស កូរ៉េខាងជើង ដោយផ្តើមបង្ហោះចេញពី ព្រំប្រទល់ដែនជាប់ ​​​  ប្រទេស កូរ៉េខាងត្បូង ។


សកម្មជនលោក Lee Min Bok លោកធ្លាប់បានចាប់ផ្តើមយុទ្ធនាកា   រមួយនេះ  ៤ យប់រួចមកហើយ បើ ចាប់គិតតាំងពីខែ មករា មក ភាគច្រើន លោកធ្វើអំឡុងរាត្រី ថ្ងៃសៅរ៍    ។  គួររំឮកថា ខ្សែភាពយន្តបែប កំប្លែងរបស់ប្រទេសលោកខាងលិច ក្រោមការផលិតឡើង ពីក្រុមហ៊ុន   Sony ខ្សែភាពយន្ត The Inter- view និយាយពីការតាមធ្វើឃាត មេដឹកនាំ ប្រទេស កុម្មុយនីស្ត កូរ៉េខាងជើង លោក Kim Jong-un បាន ធ្វើអោយរដ្ឋាភិបាល ព្យុងយ៉ាង ផ្ទុះកំហឹងជាខ្លាំង ពាក់ព័ន្ធនឹងការប្រមាថមេដឹកនាំរបស់ខ្លួន ។


គួររំឮកថា ដើមឡើយ ក្រុមហ៊ុនផលិតខ្សែភាពយន្ត Sony បានទម្លាក់ចេញ  នូវការចាក់ផ្សាយ ភាពយន្ត ខាងលើបន្ទាប់ពីមានការវាយប្រហារ តាមប្រព័ន្ធកុំព្យូទ័រ និង គម្រាមក្នុងការ វាយ ប្រហារ ទៅលើបណ្តា រោងកុនដែលនឹងធ្វើការចាក់ផ្សាយ ខ្សែភាពយន្ត អាមេរិក មួយនេះ​។ ប៉ុន្តែ   ក្រោយមក ក្រុមហ៊ុន Sony បានផ្លាស់ប្តូរ ការសម្រេចចិត្តរបស់ខ្លួន ក្រោយពីមានការរិះគន់ ពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ដោយចាក់ផ្សាយឡើងវិញ នូវភាពយន្តខាងលើ តាមបណ្តារោងកុនមួយចំនួនដែលបាន កំណត់ ។ ដោយឡែក ភ្នាក់ងារ FBI សហរដ្ឋអាមេរិក លើក   ឡើង  អោយដឹងថា  ការវាយប្រហារ តាម ប្រព័ន្ធកុំព្យូទ័រ ទ្រង់ទ្រាយធំទៅលើក្រុមហ៊ុន Sony ក៏ដូចជាគម្រាមវាយប្រហារតាមបណ្តារោងភាពយន្ត នោះ គឺកូរ៉េខាងជើង ជាអ្នកនៅពីក្រោយ តែទោះជាយ៉ាងណាក៏ដោយចុះ  រដ្ឋាភិបាល ប្រទេស កូរ៉េ បាន បដិសេធទៅនឹងការលើកឡើងខាងលើនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Star news Breking news Seoul South korea North korea Heather Cho