CamNews

ព័ត៌មានជាតិ 

ស្ត្រីម្នាក់ត្រូវរថយន្តបុកពីក្រោយ នៅស្ពានព្រះមុនីវង្សចាស់ របួសធ្ងន់ដាច់​សាច់កំភួនដៃ ឃើញហើយ​គួរអាសូរ

(ភ្នំពេញ)​៖ ​ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់ ដាច់​សាច់​កំភួនដៃ រួច​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់​ពី​ម៉ូតូ​របស់នាង ត្រូវ​បាន​រថយន្ត​បុក​ចំ​ពីក្រោយ ​ខណៈ​កំពុង​ធ្វើដំណើរ​នៅលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ នៅម៉ោង​៨៖​១៥​នាទីព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ។

សាក្សីដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ បាន​ធ្វើដំណើរ​ដោយ​ម៉ូតូ​របស់​ខ្លួន នៅលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ប៉ុន្តែ​មិនដឹង​យ៉ាង​មិច ក៏​ស្រាប់តែ​រថយន្ត​មក​បុក​ចំ​ពីក្រោយ បណ្តាលឲ្យ​ដួល​ម៉ូតូ របួសធ្ងន់​ដាច់​សាច់​កំភួនដៃ​ខាងឆ្វេង ភ្លាមៗ​ក្រោយ​កើតហេតុ​ស្ត្រី​រងគ្រោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ដើម្បី​ជួយសង្គ្រោះ​។​

សាក្សី​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ចំណែក​អ្នកបើកបរ​រថយន្តបង្ក ឈ្មោះ ជៃ ម៉ាប់ អាយុ២៩ឆ្នាំ រស់នៅស្រុកបាភ្នំ ខេត្តព្រៃវែង ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ​ជា​បណ្តោះអាសន្ន នៅ​អធិកា​រដ្ឋា​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​រង់ចាំ​ភាគី​ទាំង​ពីរ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​៕

ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី


Tags: Cambodia Social News PP