CamNews

កីឡាជាតិ 

កុំ​ភ្លេច​! កម្ពុជា នៅ​សល់​១​ប្រកួត​ទៀត ក្នុង​វគ្គ​ជម្រុះ World Cup 2018

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា នៅសល់១ប្រកួតទៀត ដោយជួបនឹងក្រុមស៊ីរី ក្នុងវគ្គជម្រុះ FIFA World Cup 2018 ក្នុងជើងទី២ ដែលនឹងធ្វើឡើងនៅទឹកដីកណ្តាលប្រទេសអូម៉ង់ ។

កម្ពុជា ជាក្រុមយ៉ាប់យឺនជាងគេ ដោយបានឆ្លងកាត់៧ប្រកួតក្នុងពូល E ចាញ់រហូត ឈរនៅបាតរាងគ្មានពិន្ទុរាប់នឹងគេ សោះ ទាំងលេងក្នុង និងក្រៅ ទឹកដីក្តី គឺបានត្រឹមតែគេបំបាក់រហូត និងស៊ុតបញ្ចូលទីគេបានតែ១គ្រាប់គត់ ពេលលេង ចាញ់ម្ចាស់ផ្ទះសិង្ហបុរី ២-១ កាលពីថ្ងៃបុណ្យភ្ជុំ និងរបូតវិញ២១គ្រាប់ ។

ដោយប្រទេសស៊ីរី កំពុងស្ថិតក្នុងអស្ថិរភាពសន្តិសុខ ដោយទទួលរងការវាយប្រហារដោយ ISIS សហព័ន្ធបាល់ទាត់ ពិភពលោក FIFA សម្រេចឲ្យ ប្រកួតនៅ ក្នុងប្រទេសអូម៉ង់វិញ នៅម៉ោង ៦៖០០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០១៦ ដែលកម្ពុជា ធ្លាប់ចាញ់ស៊ីរី ៦-០ ក្នុងទឹកដី នៅកីឡដ្ឋានជាតិ អូឡាំពិកក្នុងវគ្គ ជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ី (AFC) ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Breaking news World news Nasa Angkor Wat Cambodia asteroids US Japan