CamNews

ម៉ូតូ 

ម៉ូតូ Kymco Xciting ស៊េរីថ្មី បំពាក់ប្រព័ន្ធបិទបើកសោស្វ័យប្រវត្តិ

ម៉ូតូ Kymco Xciting គឺជាប្រភេទម៉ូតូ Auto ស៊េរីថ្មី​ ដែលមានរាងធំមាំ ស្រស់ស្អាត ដែលពេញនិយម
បំផុតសំរាប់វ័យ មនុស្សវ័យកណ្តាល ងាយស្រួលជិះកន្លែងអង្គុយធំទូលាយអាចធ្វើដំណើរទៅទីជិត
ឆ្ងាយប្រកប ដោយសុវត្ថិភាព។

ម៉ូតូ Kymco Xciting ត្រូវបានរចនាម៉ូដ និង តុបតែងឡើងយ៉ាងប្រណិត មិនខុសពីរថយន្តទំនើបនោះ
ទេ។ ម៉ូតូ Kymco Xciting ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ មានបំពាក់ប្រព័ន្ធ ABS ប្រព័ន្ធបិទបើកសោរដោយ
ស្វ័យប្រវត្តិ ទំនើប អាចការពារសុវត្ថិភាពបានខ្ពស់ពីការលួច មានកំលាំងម៉ាស៊ីន ៤៩៩សេសេ និង
មានតំលៃ ៦,៨៩៩ដុល្លារ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed



Tags: Motorcycle,  2014 Kymco Xciting 500i ABS