CamNews

តារា 

រ៉ូលីន បង្អួតនំ​ខួប​កំណើត រចនា​ជា​រូបរាង​សុដន់ និង​ខោ​លីអូ

ភ្នំពេញ៖ ជាទូទៅសម្រាប់អ្នកសិល្បៈ រមែងតែងតែខំប្រឹងរិះរក អ្វីដែលថ្មីប្លែក សម្រាប់បង្អួតដល់ទស្សនិកជន ទាំងការស្លៀកពាក់ ការតុបតែងខ្លួន ការប្រើប្រាស់សម្ភារទំនើប និងការរៀបចំកម្មវិធីផ្សេងៗ គឺរិះរកអ្វីថ្មីៗនិងប្លែករហូត ។ នៅក្នុងនោះដែរថ្មីៗនេះ តារាចម្រៀង និងកំប្លែង លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន បានបង្ហាញស្ទីលថ្មី ក្នុងការរចនានំខួបកំណើតរបស់ខ្លួន ដោយច្នៃជារូបរាង ឈុតប៊ីគីនី គួរឲ្យទាក់ទាញអារម្មណ៍ ។

កាលពីពេលថ្មីៗ កន្លងទៅនេះ តារាប្រុសចូលចិត្តតែងខ្លួនជាស្រី លោក រ៉ូលីន បានរៀបចំកម្មវិធីជប់លៀង ខួបកំណើត នៅភោជនីយដ្ឋាន មួយកន្លែង ជាលក្ខណៈជួបជុំមិត្តភក្តិ អ្នកសិល្បៈ ហើយអ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍នោះ គឺការរចនានំខួបកំណើត ដែលកន្លងមកអ្នកសិល្បៈភាគច្រើន តែងតែរចនាជារូបរបស់ខ្លួន ជាឈុតគ្រឿងសំអាង និងអ្វីៗផ្សេងទៀត ដែលប្លែក តែសម្រាប់ រ៉ូលីន បែរជារចនា ជារូបសុដន និងខោលីអូ ទៅវិញ ។

នំខួបកំណើតរបស់ លោក រ៉ូលីន គឺមានលក្ខណៈប្លែកអារម្មណ៍ខ្លាំង ព្រោះលោកបានយក នំខួបទៅច្នៃជាសុដន់ស្រី ដោយគ្រងឈុត អាវទ្រនាប់ ពណ៌ក្រហម ធ្វើឲ្យមានការទាក់ទាញការចាប់អារម្មណ៍ និងប្លែកភ្នែក។

ចង់ដឹងថា នំខួបរបស់ រ៉ូលីន ប្លែកគួរឲ្យចាប់អារម្មណ៍ ឬក៏គួររិះគន់ សូមទស្សនាទាំងអស់គ្នា ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh